ប្រភេទជំងឺផ្លូវដង្ហើមថ្មី កំពុងរាលដាលយ៉ាងលឿនក្នុងប្រទេសចិន

336

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ល់ស្រ្ទីដស្សួណល់ (២១.០១.២០)

ចិន៖ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលមួយរូបរបស់ប្រទេសចិន បាននិយាយថា ជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលផ្តើមដំបូងនៅតំបន់កណ្តាលរបស់ប្រទេសចិន បច្ចុប្បន្នកំពុងតែរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត  ហើយមានការបារម្ភថា ជំងឺប្រភេទថ្មីនោះអាចនឹងរាលដាលយ៉ាងលឿន ដោយសារតែពលរដ្ឋចិនរាប់សឹបលាននាក់កំពុងតែធ្វើដំណើរស្ទើរពាសពេញប្រទេសទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នំារបស់ជនជាតិចិន នាពេលខាងមុខនេះ ។

ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នូវវីរុសជំងឺនោះ  និងករណីថ្មីនៃការឆ្លងជំងឺនេះ ដែលគេបានរាយការណ៍ឲ្យដឹងនៅថ្ងៃចន្ទនេះ បានធ្វើឲ្យមានការបារម្ភ ទូទំាងពិភពលោក ។

អង្គការសុខភាពពិភពលោក បាននិយាយថា អគ្គនាយករបស់អង្គការនេះ នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកគ្រាមានអាសន្នរបស់អង្គការសុខភាពពិភពលោក ជាបន្ទាន់ នៅថ្ងៃពុធនេះ ដើម្បីពីនិត្យមើល ករណីនៃការរាលដាលជំងឺនេះ ។​

 

 

អត្ថបទដែលជាប់ទាក់ទង