លោកត្រាំគំរាមតម្លើងពន្ធគយលើទំនិញរបស់សហភាពអឺរ៉ុប

366

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២២.០១.២០)

អឺរ៉ុប៖ កាលពីថ្ងៃអង្គារលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាន​គំរាមជាថ្មី   ថាអាមេរិកនឹងតម្លើងពន្ធគយយ៉ាងច្រើនលើរថយន្តរបស់សហភាពអឺរ៉ុប  លោកត្រំាបានគម្រាមបែបនេះ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោករៀបចំនៅទីក្រុងដាវ៉ូស  របស់ប្រទេសស្វីស  ដោយលោកបានសន្យាប្រើនូវវិធីសាស្រ្ត​បង្ខំប្រសិនបើការចរចារពាណិជ្ជកម្មមិនដំណើរការតាមអ្វីដែល លោកចង់បាននោះ  ។

គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីលោកត្រាំបានទទួលជ័យជម្នះដ៏ធំជាមួយប្រទេសចិន, ម៉ិកស៊ិកនិងកាណាដា លោកត្រំា ក៏បានងាកយ៉ាងលឿនដើម្បីធ្វើឱ្យអឺរ៉ុបក្លាយជាប្រទេសបន្ទាប់នៅក្នុងសង្គ្រាមពាណិជ្ជកម្មគាំពារនិយមរបស់លោក ។

កាលពីថ្ងៃអង្គាររដ្ឋមន្រ្តីក្រសួងរតនាគារជាតិរបស់អាមេរិក  បានព្រមានថាប្រទេសអ៊ីតាលីនិងអង់គ្លេសអាចប្រឈមនឹងការតម្លើងពន្ធប្រសិនបើប្រទេសទំាងពីរនៅតែចង់យកពន្ធលើក្រុមហ៊ុនឌីជីថលធំ ៗ ដូចជាហ្វេសបុក និង អាល់ហ្វាបេដហ្គូហ្គល់ ​ ។

 

 

អត្ថបទដែលជាប់ទាក់ទង