កងទ័ពអាមេរិកជាច្រើនចាកចេញពីប្រទេសអ៊ីរ៉ាក់ដើម្បីទទួលការព្យាបាលបន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់

589

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីនតោនផូស (២២.០១.២០)

អ៊ីរ៉ាក់៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថាកងកំលាំងសហរដ្ឋអាមេរិកជាច្រើននាក់ត្រូវបានគេដឹកចេញពីប្រទេសអ៊ីរ៉ាក់ដើម្បីទទួលការព្យាបាលនិងវាយតំលៃលើសុខភាពបន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានយោធានៅទីនោះ ដែលករណីនេះកើតឡើងជិតពីរសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំនិងរដ្ឋមន្រ្តីការពារជាតិ បាននិយាយថាគ្មាននរណាម្នាក់ទទួលគ្រោះថ្នាក់ឡើយ។

មន្ទីរប៉ង់តាហ្គោនបាននិយាយកាលពីថ្ងៃសុក្រថាកងកំលាំងចំនួន ១១ នាក់ត្រូវបានគេដឹកចេញពីប្រទេសអ៊ីរ៉ាក់ដើម្បីព្យាបាល។ មន្រ្តីយោធាសហរដ្ឋអាមេរិកបានបដិសេធមិននិយាយ ថាតើមានមនុស្សប៉ុន្មាននាក់ទៀត​នឹងទទួល​ការព្យាបាល    ប៉ុន្តែបាននិយាយថាពលទាហានមួយចំនួនទៀតត្រូវបានបញ្ជូនទៅមណ្ឌលវេជ្ជសាស្ត្រនៅប្រទេសអាល្លឺម៉ង់។

 ក្រុមមន្រ្តីក៏បានបន្តទៀតថាចំនួនអ្នកដែលទទួលរងគ្រោះថ្នាក់អាចកើនឡើងនៅក្នុងប៉ុន្មានថ្ងៃខាងមុខទៀត។

 

អត្ថបទដែលជាប់ទាក់ទង