ការដឹកជញ្ជូនក្នុងក្រុងវ៉ូហានត្រូវផ្អាកនៅពេលមានការបារម្ភអំពីការរាលដាលនូវមេរោគជំងឺផ្លូវដង្ហើម

62

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺ (២៣.០១.២០)  ​​

ចិន៖ តាមសេចក្តីរាយការណ៍របស់កាសែតបរទេស បាឲ្យដឹងថា រហូតមកដល់ថ្ងៃពុធនេះ  មានមនុស្សចំនួន ១៧ នាក់ហើយដែលបានស្លាប់ដោយសារឆ្លងជំងឺផ្លូវដង្ហើមប្រភេទថ្មី ក្នុងទីក្រុងវ៉ូហានក្នុងខេត្តហ៊ូបេស្ថិតនៅភាគកណ្តាល របស់ប្រទេសចិន ហើយអាជ្ញាធរបានបញ្ជាក់ថា​មានជាង ៥៤០ ករណីនៃការកើតជំងឺនេះ ត្រូវបានគេរាយការណ៍មកជាបន្តបន្ទាប់ ។

ការស្លាប់ និងការកើនឡើងនូវការឆ្លងជំងឺផ្លូវដង្ហើមនេះ បានបង្ខំឲ្យអាជ្ញាធរក្នុងទីក្រុង ផ្អាកការដឹកជញ្ជូនទំាងអស់  និងអំពាវនាវឲ្យពលរដ្ឋ ចៀសវាងកុំចេញទៅណាមកណា  ដោយខ្លាចមានការរីករាលដាលនៃជំងឺនេះ​។

មេរោគដែលបង្កជំងឺនេះ ត្រូវបានគេជឿថា បានកើតមានឡើងដោយសារការជួញដូរសត្វព្រៃនៅទីផ្សារលក់សត្វព្រៃមួយកន្លែង ក្នុងទីក្រុងវ៉ូហាននោះ ។  ករណីនៃការកើតជំងឺនេះ បច្ចុប្បន្នមានសេចក្តីរាយការណ៍ថា មានកើតរហូតដល់សហរដ្ឋអាមេរិក ។​

 

 

 

 

អត្ថបទដែលជាប់ទាក់ទង