លោកឌុយទែរតេទទួលបានចំណាត់ថ្នាក់នៃការពេញចិត្តខ្ពស់ពីប្រជាជនហ្វីលីពីន

66

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (២៣.០១.២០)

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោករ៉ូឌ្រីហ្គោ ឌុយទែរតេ  ទទួលបានកំណត់ត្រាខ្ពស់ក្នុងការស្ទាបស្ទង់មតិរបស់ស្ថាប័នឯករាជ្យមួយ   ដែលបានបង្ហាញកាលពីថ្ងៃពុធលើការវាយតម្លៃនៃការពេញចិត្តពីប្រជាជនហ្វីលីពីននៅត្រីមាសទី ៤ ក្នុងឆ្នាំ ២០១៩ កន្លងមក។

ការស្ទង់មតិដែលបានធ្វើឡើងនៅថ្ងៃទី ១៣ដល់ទី ១៦ ខែធ្នូឆ្នាំ ២០១៩ កន្លមក   បានរកឃើញថា ៨២ ភាគរយនៃយុវជនហ្វីលីពីនក្នុងចំណោមចំនួន ១២០០ នាក់  ដែលជួបស្តង់យោបល់ មានការពេញចិត្តលើលោក ហើយ ១០ ភាគរយមិនពេញចិត្តនិង ៨ ភាគរយទៀតគ្មានយោបល់ ។

នេះគឺជាអាត្រាខ្ពស់បំផុតក្នុងកំឡុងពេលកាន់តំណែងជាប្រធានាធិបតីរបស់លោកឌុយទែរតេ ​ ចាប់តាំងពីខែមិថុនាឆ្នាំ ២០១៦ មក។

 

 

អត្ថបទដែលជាប់ទាក់ទង