គ្រោះថ្នាក់ភ្លើងឆេះព្រៃនៅអូស្រ្តាលីអាចកើតឡើងម្តងទៀតខណៈទីក្រុងស៊ីដនីប្រឈមមុខនឹងកំដៅក្តៅខ្លាំង

450

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣.០១.២០)

អូស្ត្រាលី៖ កាលពីថ្ងៃព្រហស្បតិ៍នេះសីតុណ្ហភាពបានកើនឡើងដោយបានបង្កឱ្យមានភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ហើយសីតុណ្ហភាពនៅទីក្រុងស៊ីដនីបានព្យាករណ៍ថានឹងឡើងដល់ ៤១ អង្សាសេបន្ទាប់ពីរងផលប៉ះពាល់ ។

កាលពីថ្ងៃពុធភ្លើងឆេះព្រៃនៅក្បែរព្រលានយន្តហោះក្នុងទីក្រុងកង់បេរ៉ាបានបង្កឱ្យមានការព្រមានជម្លៀសប្រជាជននៅជាយក្រុងភាគខាងកើត តែភ្លើងឆេះព្រៃនោះត្រូវបានគ្រប់គ្រងដោយគ្មាន ការគំរាមកំហែងអ្វីឡើយ​  ។

ចាប់តាំងពីខែកញ្ញា  ឆ្នំា ២០១៩  មកភ្លើងឆេះព្រៃនៅអូស្រ្តាលីបានសម្លាប់មនុស្ស ២៩ នាក់និងសត្វដែលមានដើមកំណើតនៅទីនោះប្រមាណជាង ១ ពាន់លានក្បាល។

 

 

អត្ថបទដែលជាប់ទាក់ទង