សម្តេចពិជ័យសេន ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគី រយះពេល៦ថ្ងៃ

268

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ បានឲ្យដឹងថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅប្រទេសតួកគី រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣១មករា តបតាមការអញ្ជើញរបស់លោក ហ៊ូលូស៊ី អាការ៍ (Hulusi AKAR) រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ ក្នុងរដ្ឋធានីអង់ការ៉ា សម្តេចពិជ័យសេនា នឹងជួបពិភាក្សាការងារជាមួយឯកឧត្ដម ហ៊ូលូស៊ី អាការ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំង២ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង