អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់

168

វិទ្យុជាតិកម្ពុជា៖ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម
ក្នុងឱកាសចូលឆ្នាំប្រពៃណីចិន -វៀតណាម នៅវេលាម៉ោង៩នឹង៣០នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ករណីគ្រោះថ្នាក់អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន02ខ្នងនេះគឺផ្ទះរបស់ឈ្មោះ ម៉ីន.ផា ភេទប្រុសអាយុ48ឆ្នាំ ផ្ទះទំហំ 8m×16m ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាតបង់សំភារៈរួមមានះ-មាសចំនួន5តំឡឹង-ប្រាក់ដុល្លាចំនួន40000ដុល្លា-ប្រាក់រៀលចំនួន70លានរៀល-និងសំភារះប្រើប្រាស់មួយចំនួនទៀត និងផ្ទះឈ្មោះលី.លាង ភេទប្រុ សអាយុ58ឆ្នាំ ផ្ទះទំហំ10m×16m ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានះ-ប្រាក់ដុល្លាចំនួន3000ដុល្លា
-ម៉ាស៊ីនកិនស្រូវ15សេះចំនួន01គ្រឿង-ម៉ាស៊ីធ្វើនំបញ្ចុក15សេះ01គ្រៀង-ស្រូវចំនួន20បេ-និងសំភារៈប្រើប្រាស់មួយចំនួន។
ក្នុងហេតុការគ្រោះថ្នាក់អគ្គីភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ប៉ុន្តែខាងមន្ត្រីសមត្ថកិច្ចបានប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យចំនួន05គ្រឿងក្នុងនោះ រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់01គ្រឿង-រថយន្តអធិការដ្ឋាននគរបាលស្រុកចំការលើ01គ្រឿង-រថយន្តស្នងការដ្ឋាននគរបាលខេត្ត02គ្រឿង-រថយន្តក្រុមហ៊ុនឡុងស្រេងចំការកៅស៊ូបឹងកេត01គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន08ឡាន។
ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះ ចំនួន២ខ្នងគឺ ដោយសារ ផ្ទះឈ្មោះម៉ីន.ផា អុចធូបសែនកុងម៉ា ហើយបានបិតទ្វាផ្ទះនាំគ្នាទៅភូមិបែកអន្លូង(ឆេះដោយភ្លើងធូប)៕

អត្ថបទដែលជាប់ទាក់ទង