ជប៉ុនបន្តរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ខូវីដ-19 ចំនួន៤៤នាក់ទៀតនៅលើនាវាទេសចរណ៍ខ្នាតយក្ស

100

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
ក្រុមជំនាញវេជ្ជសាស្ត្រជប៉ុនបានធ្វើតេស្តរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 លើមនុស្សចំនួន ៤៤ករណីបន្ថែមទៀត នៅលើកនាវាទេសចរណ៍ខ្នាតយក្ស ដាយមិនដ៍ ព្រីនសេស (Diamond Princess)។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០។
លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) រដ្ឋមន្ត្រីសុខាភិបាលជប៉ុនបានបញ្ជាក់ថា ការរកឃើញការឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ចំនួន ៤៤ករណីបន្ថែមទៀតនៅលើនាវាទេសចរណ៍ខ្នាតយក្សនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុប កើនដល់ ២១៩នាក់។ប៉ុន្តែលោករដ្ឋមន្ត្រីមិនបានបញ្ជាក់ថា តើអ្នកឆ្លងថ្មីទាំង ៤៤នាក់នោះ គឺជាអ្នកដំណើរ ឬក៏ក្រុមនាវិកនៅឡើយទេ។
សូមរម្លឹកផងដែរថា នាវាទេសចរណ៍ ដាយមិនដ៍ព្រីនសេស (Diamond Princess) មានផ្ទុកអ្នកដំ ណើរប្រមាណ ៣៧០០ នាក់ត្រូវបានឃាត់ទុកនៅកំពង់ផែទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ជប៉ុន តាំងពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ មកក្រោយពីរកឃើញថាមានបុរសវ័យ ៨០ ឆ្នាំម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី៕
ប្រភព៖សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង