គ្រូសារភ្លើងឆេះផ្ទះនៅភូមិវាលខ្សាច់ឃុំថាឡាស្រុកថាឡាបរិវ៉ាត់ ទទួលគ្រឿងឧបភោគ បរិភោគ ពីព្រះសង្ឃ

58

វិទ្យុជាតិកម្ពុជា៖ដោយលោកលោកអ៊ានគឹមហឿនខេត្តស្ទឹងត្រែង
M.C ព្រះសង្ឃគង់នៅវត្តថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បានធ្វើអំណោយមនុស្សធ៌មជួយជនរងគ្រោះដោយសារភ្លើងឆេះផ្ទះ អំណោយទាំងនេះពិត្យជាបានបំពេញនៅតម្រូវការចាំបាច់សម្រួលនៅភាពខ្វះខាតចំពោះគ្រួសារ មួយនេះក្នុងពេលដែលផ្ទះសម្បែងទ្រព្យសម្បត្តិត្រូវភ្លើងឆេះទាំងស្រុងអស់កាលពីថ្ងៃទី០៣កុម្ភៈមកនោះ។

ក្នុងឱកាសផ្តល់អំណោយជាគ្រឿង ឧបភោគ បរិភោគ ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះនៅភូមិ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១២កុម្ភៈកន្លងមកនេះ លោកមៃចន្ថា មេភូមិវាលខ្សាច់ បានបញ្ជាក់ថា៖នេះជាការផ្តល់នៅកម្លាំងចិត្ត ដល់ជនរងគ្រោះនិងបានជួយសង្គ្រោះជីវិតគ្រួសារងដោយសារភ្លើងឆេះផ្ទះ ឱ្យមានជីវភាពរស់នៅ បានប្រសើរឡើងវិញ។
លោកមេភូមិបានដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិ ឃុំថាឡានេះលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់នៅរដូវប្រាំងក្នុងការថែរក្សាសុវត្ថិភាពរស់នៅ ដោយសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងមានភ្លើងផ្សែងឆេះព្រៃរាលដាលប៉ះពាល់ដល់ផ្ទះសម្បែង។
ព្រះតេជគុណពុទ្ធយ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់ មានថេរដីការថា៖ការធ្វើបានបែបនេះជាអំពើមួយល្អ ដែលបងប្អូនយើងត្រូវតែចូលរួមប្រតិបត្តិឱ្យបានតាមការណែនាំ។ព្រះតេជគុណមានថេរដីការទៀតថា៖ព្រះសង្ឃក៍តែងតែបានដាសតឿនប្រៀនប្រដៅតាមរយៈការសំដែងធ៌មទេសនា ឱ្យពុទ្ធបរិស័ទចេះជួយគ្នា ចេះយក អក្សាគ្នាទៅវិញទៅមក យកអ្នកភូមិផងធ្វើជារបងការពារសន្តិសុខ។
សូមបញ្ជក់ថា៖គ្រួសាររងគ្រោះ ឈ្មោះសែម ម៉ាប់ មានកូនក្នុងបន្ទុកចំនួន២នាក់ត្រូវភ្លើងឆេះផ្ទះកាលពីថ្ងៃទី០៣កុម្ភៈបន្ទាប់ពីអាជ្ញាធរផ្តល់អំណោយកាកបាទក្រហមរួចមកហើយ៕

អត្ថបទដែលជាប់ទាក់ទង