អាមេរិកព្រមានពីការប្រេះឆារបស់ហ្វីលីពីននិងអាមេរិកប៉ៈពាល់ដល់ការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម

103

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
លោកឧត្តមសេនីយ៍ Philip Davidson មន្រ្តីយោធាជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានធ្វើការព្រមានថា ការបញ្ចប់កិច្ចព្រមព្រៀងផ្នែកយោធាជាមួយអាមេរិកនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃ ព្រហស្បត្តិ៍ ទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០។
មេបញ្ជាការកំពូលអាមេរិករូបនេះបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធហ្វីលីពីន នឹងមានការប្រឈមកាន់តែខ្លាំង ជាមួយនឹងក្រុមភេរវកម្ម និងក្រុមអ៊ីស្លាមបំបែករដ្ឋនៅកោះមីនដាណាវ ប្រសិនបើគ្មាមការជ្រោមជ្រែងពីយោធាអាមេរិក ដែលកន្លងមកមានការសម្លាប់មនុស្សប្រហែល ១០០.០០០ នាក់ ដោយអំពើហិង្សាបំបែកខ្លួននិងអ៊ីស្លាមជ្រុលនិយម។
ដូច្នេះ លោកសង្ឃឹមថារដ្ឋាភិបាលទីក្រុងម៉ានីល នឹងធ្វើការពិចារណាឡើងវិញ ចំពោះការសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងយោធានេះ។
សូមបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងហ្វីលីពីនបានចុះកិច្ចព្រមព្រៀងផ្នែកយោធាជាមួយគ្នានៅឆ្នាំ១៩៩៨ដែលតាមលក្ខន្តិកៈគឺអនុញ្ញាតអោយកងទ័ពអាមេរិករាប់ពាន់នាក់ធ្វើការចល័តទ័ពនៅប្រទេសហ្វីលីពីនដូចជាការធ្វើសមយុទ្ធយោធា និងជំនួយមនុស្សធម៌ជាដើម៕
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង