ភ្ញៀវទេសចរទាំងអស់នៅក្នុងនាវា«Westerdam» ដែលចតនៅកំពង់ផែខេត្តព្រះសីហនុមិនទាន់ឱ្យចុះមកនៅលើដីនោះទេ

163

វិទ្យុជាតិកម្ពុជា៖លោក បូណា និងលោករតនៈ រូប ដោយលោក កាណែល

Mc៖បើតាមការអះអាងរបស់មន្ដ្រីជំនាញបានឱ្យដឹងថា ការចូលចតរបស់នាវានា«Westerdam» គឺមិនទាន់ឱ្យភ្ញៀវទេសចរទាំងអស់ចុះមកនៅលើដីនោះទេ ដោយរងចាំលទ្ធផលពិសោធន៍ស្វែងរកមេរោគcovid 19 ជាមុនសិន។
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា តាមការពិនិត្យ និងវាយតម្លៃ ពួកគាត់គឺមានសុខភាពល្អធម្មតាទេ ។
ប៉ុន្ដែក្នុងនោះមានភ្ញៀវទេសចរណ៍២០នាក់ដែល មានបញ្ហាសុខភាព បន្ដិចបន្តួច ដូចជា ផ្ដាសាយ ឈឺពោះ រាករូស និងក្អកខ្លះៗ ដោយមើលឃើញបញ្ហានេះ ក្រសួងសុខាភិបាល បានយកកំហាករបស់ពួកគាត់ទៅពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័រ ដើម្បីតាមដានសុខភាពរបស់ពួកគាត់បន្ថែមទៀត។

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ដែលផ្ទុកមនុស្សសរុបជាង២២០០នាក់បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ថ្ងៃទី១៣ ខែកុម្ភៈ នេះ ដោយសុវត្ថិភាព បន្ទាប់ពីជប៉ុន តៃវ៉ាន់ កោះហ្គាម ហ្វីលីពីន និងថៃ បដិសេធមិនឲ្យចូលចត ព្រោះខ្លាចបញ្ហាឆ្លងជំងឺកូរ៉ូណា៕

អត្ថបទដែលជាប់ទាក់ទង