ខ្មាន់កាំភ្លើងបាញ់សម្លាប់អតីតភរិយានៅផ្សារទំនើបទីក្រុងបាងកក

83

វិទ្យុជាតិកម្ពុជា៖

 ខ្មាន់កាំភ្លើងម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ដែលបានបណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសកាលពីរសៀលថ្ងៃអង្គារ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០។

 លោកវរសេនីយ៍ឯក Kissana Pattanacharoen បាននិយាយថា ជនរងគ្រោះដែលបានស្លាប់ដោយការបាញ់ប្រហារនោះគឺជាអតីតភរិយារបស់ខ្មាន់កាំភ្លើង។ ជនដៃដល់បានចូលទៅក្នុងគ្លីនិកកែសម្ផស្សមួយ កន្លែងដែលជនរងគ្រោះបម្រើការនៅទីនោះ គឺនៅក្នុងផ្សារទំនើប Century The Movie Plaza ក្បែរវិមានជ័យជំនះក្នុងរដ្ឋធានីបាងកក ហើយបានបើកការបាញ់ប្រហារសម្លាប់ដោយធ្វើឱ្យអ្នកឈរមើលម្នាក់រងរបួសផងដែរ បន្ទាប់មកខ្មាន់កាំភ្លើងក៏បានរត់គេចខ្លួន។

សូមរម្លឹកផងដែរថា  កាលពីថ្ងៃទី០៩ ខែកុម្ភៈ នៅខេត្តនគររាជសីមាប្រទេសថៃ ក៏មាន ករណីទាហានម្នាក់បានបាញ់សម្លាប់មនុស្សរាប់សិបនាក់នៅឯមជ្ឈមណ្ឌលផ្សារទំនើបមួយ ក្រោយពីបានសម្លាប់មេទ័ពរបស់ខ្លួននិងទាហានផ្សេងទៀតនៅឯមូលដ្ឋានយោធា៕

ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters

អត្ថបទដែលជាប់ទាក់ទង