ក្រុមហ៊ុនប៊ូអ៊ីងរកឃើញកម្ទេចកម្ទីនៅក្នុងធុងប្រេងឥន្ធនៈនៃយន្តហោះធុន ៧៣៧ ម៉ាក

89

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៩.០២.២០)

បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងបានរកឃើញកម្ទេចកម្ទីដែលអាចបង្កគ្រោះថ្នាក់ក្នុងធុងប្រេងឥន្ធនៈនៃយន្ដហោះធុន ៧៣៧ ម៉ាក ​ ជាច្រើនគ្រឿង  ដែល​រង់ចាំបញ្ជូនទៅក្រុមហ៊ុនអាកាសចរណ៍នានា  ។

អ្នកចាត់ការទូទៅនៃក្រុមហ៊ុនបានប្រាប់និយោជិកថាការកំទេចកំទីបែបនេះពិតជាមិនអាចទទួលយកបានទេ។

វត្ថុទាំងនោះត្រូវបានរកឃើញក្នុងកំឡុងពេលជួសជុល​យន្តហោះធុន ប៊ូអ៊ីង ៧៣៧ ​រាប់រយគ្រឿងដែលបានផលិតប៉ុន្តែមិនបានលក់ចេញទេដោយសារតែការហាមឃាត់ទូទាំងពិភពលោកដែលបានដាក់ចេញកាលពីខែមីនា ឆ្នំា  កន្លងមក  បន្ទាប់ពីមានយន្តហោះធុននេះចំនួនពីរគ្រឿងបានធ្លាក់   ដោយបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់។

 

 

អត្ថបទដែលជាប់ទាក់ទង