ក្រុមភ្ញៀវទេសចរអន្តរជាតិជួយថវិកា សាងសង់រោង ធ្វើជាសាលារៀន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋនៅភូមិថ្មី សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានរៀនសូត្រ

118

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ានគឹមហឿន៖

ក្រុមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសកាណាដា ប្រមាណជិត៣០នាក់បានសំរេចនាំគ្នាផ្តល់ថវិកាជួយសាងសង់រោងជំនួសសាលារៀនដើម្បីឲ្យកូនចៅប្រជាពលរដ្ឋនៅភូមិថ្មីសង្កាត់សាមគ្គីបានរៀនសូត្រ នៅជិតមូលដ្ឋានរស់នៅធានាសុវត្ថិភាពក្នុងការធ្វើចរាចរដោយមិនបាច់ទៅរៀនឆ្ងាយពីផ្ទះ។
ក្នុងសកម្មភាពសាងសង់សាលារៀនឆ្លងកាត់នៅភូមិថ្មីសង្កាត់សាមគ្គីក្រុងខេត្តស្ទឹង ត្រែងនៅថ្ងៃទី១៩ខែកុម្ភៈលោកថប ហាលី ប្រធានក្រុមដឹកនាំភ្ញៀវទេសចរនេះបានលើកឡើងថា៖ពូកគាត់មកទស្សនៈកិច្ចបានមើលឃើញកូនចៅប្រជាពលរដ្ឋនៅក្នុងភូមិនេះធ្វើដំណើរទៅរៀនមានចម្ងាយ ឆ្ងាយពី២ ឬ ៣ គីឡូម៉ែត្រ ទើបពួកគាត់បានពិគ្រោះយោបល់ជាមួយក្រុមនិសិត្សជាភ្ញៀវទេសចរមកទស្សនានេះប្រមូលថវិកាបានជាង៣០០០ដូល្លារ ប្រគល់ឱ្យអាជ្ញាធរចាត់ចែងសាងសង់សាលារៀនឆ្លងកាត់នេះឡើង។
លោកថា៖នេះជាមធ្យោបាយសំរាប់ជួយកូនចៅប្រជាពលរដ្ឋខ្សត់ខ្សោយបានរៀននៅជិតផ្ទះដោយមិនបាច់ឱ្យកុមារតូចៗដើរកាត់ព្រៃឆ្ងាយព្រួយបារម្ភពីសុវត្ថិភាពក្នុងការធ្វើដំណើរទៅមក ឡើយ។
លោកថងសាឡាន់ក្រុមប្រឹក្សាសង្កាត់សាមគ្គីបានទទួល ស្គាល់ថា៖ប្រជា ពល រដ្ឋ នៅតំបន់នេះមានភាពលំបាកមែនដោយ សាតែកត្តាភូមិសាស្រ្ត ដូចជាផ្ទះគាត់រស់នៅតាមចំណុចឆ្ងាយៗខ្លះគ្មានមធ្យោបាយជូនកូនទៅសាលាហើយផ្លូវទៅកាន់សាលារៀនត្រូវធ្វើដំណើរកាត់តាមព្រៃថែមទៀត។
លោកបញ្ជាក់ថា៖ក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋក្នុងសហគមន៍ អាជ្ញាធរឃុំសាទរជាមួយក្រុមភ្ញៀវទេសចរ បានបរិច្ចាកថវិកាសាងសង់ជារោងសាលាឆ្លងកាត់សំរាប់រៀននិងបង្រៀន ដោះស្រាយទៅតាមលទ្ធភាពជាក់ស្តែង ជាបណ្តោះអាសន្ន ទំរាំកុមារធំចំរើនវ័យបាន ទៅរៀនសាលារដ្ឋ ដោយខ្លួនឯង។
សូមបញ្ជាក់ថា៖រោងសាលារៀននេះមាន ទំហ៊ំ៨ម៉ែត្រគុណនិង១៤ម៉ែត្រ ចែក ចេញជា២បន្ទប់ បានសាងសង់ឡើងធ្វើជាសាលាមត្តេយ្យកុមារឲ្យ គ្រូ សហគមន៍បង្រៀនសិស្សតូចៗ ចំនួនប្រមាណជាង៣០នាក់ នៅក្នុងភូមិថ្មីនេះសម្រាប់ បង្រៀនភាសាខ្មែរផង និងភាសាអង្គគ្លេសផង៕

អត្ថបទដែលជាប់ទាក់ទង