រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រកាសអោយមន្រ្តីចូលរួមផ្តល់ឈាមទាំងអស់គ្នា

100

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី

MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អំពាវនាវអោយមន្រ្តី និងប្រជាជនខ្មែរ ចូលរួមបរិច្ចាគឈាម អោយបានច្រើន ព្រោះការបរិច្ចាគឈាម ជាអំពើមនុស្សធម៌ដ៏ល្អ ដើម្បីសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាម។

 

នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន  នា ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាន នឹងមានរៀបចំជាពិធី បរិច្ចាគឈាម ក្រោមប្រធានបទ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ដែល រៀបចំឡើងដោយយុវជន ក្រសួងព័ត៌មាន ដែលប្រព្រឹត្ត នៅព្រឹកថ្ងៃទី ២៧ ខែ កុម្ភៈ ខាងមុខនេះ។

តាមរយះកម្មវិធីបរិច្ចាកឈាមនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការគាំទ្រ និងជួយផ្សព្ធផ្សាយអោយបានទូលំទូលាយ ព្រោះថាមិនត្រឹមតែមានមន្រ្តី ក្រសួង ព័ត៌មាន ដែល ស្មគ្រ័ចិត្ត ផ្តល់ឈាមតែប៉ុណ្ណោះនោះទេ បណ្តាអ្នកសារព័ត៌មាន ជាច្រើនទៀតក៏មាន បំណងចូលរួម ផ្តល់ឈាមដែរ ដើម្បីទុកជួយសង្រ្គោះអាយុជីវិត អ្នកដែលត្រូវការឈាមជា បន្ទាន់ ។ ការបរិច្ចាគឈាម គឺជាអំពើមនុស្សធម៌ដ៏ល្អ ដើម្បីធានាអោយមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជម្ងឺ ដែល កំពុងត្រូវការឈាមជាបន្ទាន់។

ឯកឧត្តម បានអោយដឹងទៀតថា អត្ថប្រយោជន៍នៃការបរិច្ចាគឈាម គឺផ្នែកមួយរបស់សុខភាព ដែលបង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមទាំងជំរុញលើកកម្ពស់អោយយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិ ផ្តល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាអោយមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬសាសនា។ ទន្ទឹមនេះក៏ជាការ ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ។

សូមបញ្ជាក់ថា លក្ខខ័ណ្ឌនៃការបរិច្ចាគឈាមត្រូវមាន អាយុចាប់ពី១៨ ដល់៦០ឆ្នាំ ទម្ងន់ចាប់ពី៤៥គីឡូក្រាមឡើងទៅ។ ចន្លោះពេលក្នុងការបរិច្ចាគឈាម រៀងរាល់៣ខែ សម្រាប់បុរស និងរៀងរាល់ ៤ខែ សម្រាប់ស្រី៕

អត្ថបទដែលជាប់ទាក់ទង