ក្រសួងព័ត៌មានឯកភាពអោយ វិទ្យុសំលេង សហរដ្ឋអាមេរិក អាចបើកស្ថានីយ៍វិទ្យុផ្សាយបន្ត នៅតាមបណ្តាខេត្តឡើងវិញ

556

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកភាពអោយ វិទ្យុសំលេង សហរដ្ឋអាមេរិក អាចបើកស្ថានីយ៍វិទ្យុផ្សាយបន្ត នៅតាមបណ្តាខេត្តឡើងវិញ ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួប ឯកឧត្តម ម៉ម សូណង់ដូ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាប្រធានគណបក្សសំបុកឃ្មុំ និងជាអគ្គនាយកវិទ្យុសំបុកឃ្មុំ ដោយក្នុងឱកាសនោះ ឯកឧត្តម ម៉ម សូណង់ដូ បានធ្វើការគោរពស្នើសុំ ពង្រីកការផ្សាយវិទ្យុ សំបុកឃ្មុំ ទៅតាមបណ្តាខេត្តមួយចំនួនទៀត រួមទាំងការស្នើសុំ អោយមានការផ្សាយបន្តពីវិទ្យុសំលេងសហរដ្ឋអាមេរិក VOA នៅក្នុងកម្មវិធីផ្សាយ របស់វិទ្យុសំបុកឃ្មុំ។
ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឯកភាពអោយអគ្គនាយកវិទ្យុ សំបុកឃ្មុំ រៀបចំឯកសារស្របតាមផ្លូវច្បាប់ ទាំងការជួលម៉ោងផ្សាយបន្ត អោយវិទ្យុសំលេង សហរដ្ឋអាមេរិក VOA ក៏ដូចជាឯកភាព អោយមានការបើកស្ថានីយ៍វិទ្យុផ្សាយបន្ត នៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

ឯកឧត្តម ម៉ម សូណង់ដូ មានប្រសាសន៏សំដែងការរីករាយ ដោយសារ សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតឡើងនូវឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះឡើង ដែលនេះគឺជាការវៃឆ្លាតរបស់សម្តេច តេជោព្រោះអាចធ្វើអោយ រាជរដ្ឋាភិបាល ខិតកាន់តែជិត ជាមួយប្រជាជន តាមរយះស្ថាប័ន និង គណបក្សនានាដែល បានមករួមគ្នាធ្វើការជាមួយ រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង