លោកជំទាវអគ្គនាយិកាវិទ្យុជាតិកម្ពុជាដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោកហោ សេងគ្រី អគ្គនាយករងវិទ្យុជាតិដែលកំពុងសម្រាកព្យាបាលជំងឺ

75

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ែន សុវុទ្ធី
MC៖លោកជំទាវ ឈឹមពៅសុកាន់ឌីអគ្គនាយិកាវិទ្យុជាតិកម្ពុជានៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខលោកហោ សេងគ្រី អគ្គនាយករងវិទ្យុជាតិកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ បន្ទាប់ពីចេញពីមន្ទីរពេទ្យកាលពីប៉ុន្មានថ្ងៃមុន នេះ ដើម្បីសួរសុខទុក្ខនិងផ្តល់ជាកំលាំងចិត្តឲ្យរូបលោកបានឆាប់ជាសះស្បើយពីជម្ងឺ ។

ក្នុងឪកាសនោះលោកជំទាវ បានផ្តាំផ្ញើរឲ្យលោក ហោ សេងគ្រី ថែរក្សាសុខភាពព្យាបាលជំងឺទៅតាមវេជ្ជបញ្ជា​របស់ក្រុមគ្រូពេទ្យ ដើម្បីឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញនាពេលឆាប់ៗ។
លោកជំទាវបញ្ជាក់ថាថ្នាក់ដឹងនាំនិងក្រុមការងារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៅតែបន្តតាមដានចុះសួរសុខទុក្ខពីស្ថានភាពសុខភាពរបស់លោក ហោ សេងគ្រីឲ្យបានជាប់ជាប្រចាំ ដើម្បីជាការយក ចិត្តទុកដាក់ជួយឲ្យរូបលោកបានឆាប់ជាសះស្បើយ។
នៅក្នុងឳកាសនោះដែរ លោកជំទាវក៏បានផ្តល់នូវថវិកាមួយចំនួនផងដែរ ដើម្បីជួយសម្រាលបន្ទុកចំណាយនៃការព្យាបាលជំងឺបានមួយចំណែក។
លោក ហោ សេងគ្រី អគ្គនាយករងវិទ្យុជាតិកម្ពុជា ក៏បានថ្លែងអំណរគុណដល់លោកជំទាវអគ្គនាយិកាវិទ្យុជាតិកម្ពុជារួមទាំងក្រុមការងារនិងមន្រ្តីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន ហើយនេះគឺជាកំលាំងចិត្តដ៏ថ្លៃថ្លាដើម្បីឲ្យរូបលោកឆាប់ជាសះស្បើយពីជំងឺនាពេលឆាប់ៗ៕

អត្ថបទដែលជាប់ទាក់ទង