ក្រុមអាយស៊ីសនៅតែជាបញ្ហាសំខាន់និងជាការព្រួយបារម្ភរបស់ពិភពលោក

232

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (២៤.០៨.១៨)

អង្គការសហប្រជាជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍លោកវ្ល៉ាឌីម័រវ៉ូរ៉ុនកូវអគ្កលេខាធិការរងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកការិយាល័យប្រឆាំងភេរវកម្មបាននិយាយថា ក្រុមរដ្ឋឥស្លាមហៅកាត់ថា អាយស៊ីសនៅតែជាការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរទោះបីជាក្រុមភេរវករទាំងនោះបានបាត់បង់សមាជិកអស់ជាច្រើនក្តី ។

លោកវ៉ូរ៉ុនកូវបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថាចាប់តាំងពីចុងឆ្នាំ ២០១៧ក្រុមអាយស៊ីសត្រូវបានកំចាត់នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយកំពុងដកទ័ពថយទៅប្រទេសស៊ីរី ។ក្រុមអាយស៊ីសនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីត្រូវបានគេប៉ាន់ស្មានថាមានចំនួនជាង ២០.០០០ ។សមាជិកខ្លះនៅបន្ត​សកម្ម​យោធា និងខ្លះទៀតបានលាក់ខ្លួនក្នុងសហគមន៍និងតាមទីក្រុងនានា។

លោកបានបន្តទៀតថាក្រុមអាយស៊ីសបន្តព្យាយាមពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានហើយ​និងទៅកាន់តំបន់អាស៊ីភាគកណ្តាល​ ។

អត្ថបទដែលជាប់ទាក់ទង