រាជរដ្ឋាភិបាលត្រៀមរៀបចំការអនុគ្រោះពន្ធដល់អ្នកវិនិយោគទុនសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋនៅឆ្នាំ២០២៥

26

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៦.៣.២០២០៖

រាជរដ្ឋាភិបាលត្រៀមរៀបចំការអនុគ្រោះពន្ធដល់អ្នកវិនិយោគទុនសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅកម្ពុជាដើម្បីបង្កើនប្រសិទ្ធភាពចែកចាយទឹកស្អាតជូនប្រជាពលរដ្ឋបានទៅដល់គ្រប់គោលដៅទៅតាមសហគមន៍ពិសេសតំបន់ដាច់ស្រយាលឆ្ងាយៗ បានទទួលទឹកស្អាត ១០០ភាគរយនៅឆ្នាំ២០២៥។

លោក គឹម ធនសំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្មនិងសិប្បកម្មមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា ការគិត គូរពីគោលនយោបាយបន្ថូរបន្ថយប្រព័ន្ធសម្រាប់វិស័យទឹកស្អាតនេះ គឺក្នុងគោលដៅពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អានេះក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវស្ថិរភាពនៃការផ្គត់ផ្គង់ខណៈពេលដែល ប្រជាជនកំពុងមានការកើនឡើងយ៉ាងរហ័ស។
លោកបានបន្តទៀតថា ប្រតិបត្តិការនិងការគ្រប់គ្រងថែទាំក្នុងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតគឺមានសារៈសំខាន់ណាស់ដើម្បីធានាស្ថេរភាពទឹកស្អាតជូនដល់ប្រជាពលរដ្ឋ២៤ម៉ោងក្នុងមួយថ្ងៃ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ។
«ឆ្នាំ ២០២៥រាជរដ្ឋាភិបាលបានចេញគោលនយោបាយថ្មីមួយដែលកំពុងធ្វើការ ការអនុគ្រោះពន្ធដល់អាជីវករ ដែលធ្វើអាជីវករទឹកស្អាតនេះ ១០ភាគរយនៃការអនុគ្រោះពន្ធអត់យករយៈពេលបីឆ្នាំដំបូង ។បើសិនជាយើងឲ្យការផ្គត់ផ្គង់ទឹកស្អាតនេះដំណើរការបានល្អ រីកចម្រើនបានតាមផែនការអនុវត្ត មិនមានការទាមទារ ថ្លៃខុសពេលវេលានោះមិនធ្វើឲ្យការរាំងស្ទះអ្នកនៅឆ្ងាយដាច់ស្រយាលមិនទាន់បានប្រើប្រាស់ទឹក ក្រសួងបានកំណត់យករយៈពេល ៥ឆ្នាំ ក្រសួងសាវជ្រាវឡើងវិញបើអាជីវករខាតខាងក្រសួងចុះទៅមើលកែសម្រួល ឡើងវិញ សំខាន់ឲ្យទៅដល់ទីតាំងឆ្ងាយ ដែលប្រជាជនរង់ចាំទឹកអាណិតគាត់ដែលរង់ចាំទឹកគឺជាការយោគយល់គ្នាដើម្បីឲ្យមាននិរន្តរភាពតម្លៃទទួលយកបានទាំងអស់គ្នា»។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល រំពឹងថាតាមរយៈការដាក់គម្រោងនេះ នឹងអាចបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់រាជធានីភ្នំពេញនិងប្រជាជននៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង