ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ក្រោមកម្មវិធី ACYLS ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ២០២០-២០២១

32

វិទ្យុជាតិកម្ពុជា:ស្រីផល២៦.០៣.២០២០៖

ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ក្រោមកម្មវិធី ACYLS ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ២០២០-២០២១ ។
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២០នេះ គណៈកម្មាធិការអាហារូបករណ៍ អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន នឹងផ្ដល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន១០កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៥០កន្លែង និងថ្នាក់ស្រាវជ្រាវរយះពេលខ្លីចំនួន៥០កន្លែងដល់បេក្ខជនដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សំរាប់ឆ្នាំសិក្សា២០២០-២០២១។
ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ ចំពោះកម្មវិធីអាហារូបករណ៍ខាងលើ ត្រូវចូលរួមការដាក់ពាក្យតាមពីអនឡាញ ដោយចូលទៅកាន់គេហទំព័រ http://www.campuschuna.org ហើយចុចយក Scholarship application for students ដើម្បីបំពេញឱ្យបានចប់សព្វគ្រប់នៅថ្ងៃទី ១០ខែមេសាឆ្នាំ ២០២០។ផ្ញើពាក្យសុំអាហារូបករណ៍ និងឯកសារផ្សេងៗដែលបានបំពេញតាមអនឡាញ ជាHard Copy មកការិយាល័យអាហារូបករណ៍ និងកម្មវិធីសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារលេខ៨០ មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួងអប់រំយុវជន និងកីឡា )ឬអាច scan ឯកសារទាំងនោះ រួចផ្ញើរមកកាន់អ៊ីមែល: sothinking@yahoo.com ឲ្យបានត្រឹមថ្ងៃទី ១១ខែឧសភាឆ្នាំ ២០២០ វេលាម៉ោង ១៦:០០នាទី។
ក្រសួងនឹងពិនិត្យលើសំណុំឯកសាររបស់បេក្ខជន ដែលបានដាក់ពាក្យរួចជ្រើសរើសយកបេក្ខជនថ្នាក់បណ្ឌិតចំនួន ៣នាក់ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨នាក់ និងថ្នាក់ស្រាវជ្រាវចំនួន ៨នាក់ ដើម្បីបញ្ជូនទៅឲ្យThe Joint Committee of ACYLS ដែលមានទីស្នាក់ការនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីពិនិត្យនិងសម្រេច។
សូមបញ្ជាក់ថា ភាគី ចិននិងផ្ដល់អាហារូបករណ៍សម្រាប់ផ្គត់ផ្គង់ការហូបចុក រ៉ាប់រងថ្លៃសិក្សា ការស្នាក់នៅ និងសំបុត្រយន្តហោះទៅមករវាងប្រទេសទាំងពីរ។

អត្ថបទដែលជាប់ទាក់ទង