អ្នកឆ្លងជំងឺ COVID-19 នៅប្រទេសថៃកើនដល់ ១,០៤៥ នាក់

91

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសថៃបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១១១នាក់បន្ថែមទៀតនៅថ្ងៃព្រហស្បត្តិ៍នេះ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនឡើង ១,០៤៥ នាក់ និង ស្លាប់ចំនួន ៤នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ ព្រហស្បត្តិ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២០។
រដ្ឋាភិបាលថៃបានដាក់ប្រទេសក្នុងស្ថានភាពអាសន្នកាលពីយប់ថ្ងៃពុធ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ដោយអាជ្ញាធរកំពុងបង្កើតកន្លែងត្រួតពិនិត្យ នៅតាមដងផ្លូវសំខាន់ ដែលភ្ជាប់ទៅកាន់ខេត្តនានា ដែលមានចលនាប្រជាជន នៅក្នុងប្រទេសដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតសកលមួយនេះ ខណៈការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស សុទ្ធតែត្រូវបានហាមឃាត់ដូចគ្នា មិនតែប៉ុណ្ណោះ អាជ្ញាធរបានស្នើឱ្យមនុស្សចាស់ ឬ អ្នកមានសុខភាពទន់ខ្សោយ ត្រូវស្ថិតនៅក្នុងផ្ទះ៕
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង