ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ១៩

178

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២៦ ០៣ ២០២០ ៖

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលនិងជ្ញាធរដែនដីជប៉ុន ខណៈវីរុសកូវីដ១៩នេះមានការកើនឡើងជាបន្ដបន្ទាប់នៅប្រទេសជប៉ុន ។
យោងតាសេចក្តីជូនដំណឹងរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបានចេញផ្សាយនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ បានសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សាធ្វើការ ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ អំពីស្ថានភាពនៃការរីករាលដាលនៃកូរវីដ១៩ និងវិធានការទប់ស្កាត់របស់រដ្ឋាភិបាលជប៉ុន។
សេចក្ដីជូនដំណឹងដដែលបន្ដថា ករណីឆ្លងកូវីដ១៩ នៅប្រទេសជប៉ុនមានចំនួនកើនឡើងជារៀងរាល់ថ្ងៃហើយរហូតមកដល់ម៉ោង ១៤ និង 00 នាទីថ្ងៃទី២៦ ខែមីនា នេះមានចំនួន ២០២៥ ករណី ជាពិសេសនៅទីក្រុងតូក្យូ ។ រដ្ឋាភិបាលក្រុងតូក្យូស្នើឱ្យចៀសវាងការជួបជុំគ្នាមិនចាំបាច់នៅទីសាធារណៈរហូតដល់ថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២០ និងធ្វើការងារពីផ្ទះនិងចៀសវាងទៅទទួលទានអាហារនៅភោជនីយដ្ឋាន។ អ្នកជំនាញខាងកូវីដ១៩ ព្រមានថានៅជប៉ុនអាចមានរលកឆ្លងលើកទី២ ដោយសារមានប្រជាជនជប៉ុនដែលត្រឡប់ចូលប្រទេសវិញមានផ្ទុកកូរ៉ូណា។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនបានប្រកាសដាក់បម្រាមកម្រិត២ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសរួមទាំងទៅប្រទេសកម្ពុជាផងដែរ។ កម្រិត ២ មានន័យថា មិនគួរធ្វើដំណើរបើមិនចាំបាច់។
ករណីបងប្អូនចង់ប្រឹក្សាយោបល់សូមទាក់ទងហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ទូរស័ព្ទក្រុមការងារស្ថានទូត ០៨០ ៤៦៨៩ ៩៣៧៤ សម្រាប់សហគមន៍និងនិស្សិត និង ០៨០ ៣៤៥៩ ៧៨៨៩ សម្រាប់កម្មសិក្សាការី និងពលករជំនាញ និងទូរស័ព្ទ Hotline របស់អាជ្ញាធរជប៉ុន ០៣ ៥៣២០ ៤៥៩២ សម្រាប់មណ្ឌលប្រឹក្សាយោបល់នៅតូក្យូនិង ០៥០ ៣៨១៦ ២៧៨៧ សម្រាប់ភ្ញៀវទេសចរ៕

អត្ថបទដែលជាប់ទាក់ទង