រដ្ឋបាលរាជធានីភ្នំពេញច្រានចោលសារជាសម្លេងថានៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ១៩ ដោយអះអាងថានេះជាព័ត៌មានមិនពិត។

56

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានី បាន
អំពាវនាវដល់ប្រជាពលរដ្ឋនៅថ្ងៃទី២៦ ខែមីនានេះ កុំជឿសារជាសំឡេង ចរចាមរ៉ាមថា នៅផ្សារជម្ពូវ័នមានករណីអ្នកលក់ទូរស័ព្ទម្នាក់ស្លាប់ដោយជំងឺកូវិដ១៩ និងមានអ្នកឆ្លង៥នាក់ទៀត ហើយផ្សារបិទទាំងស្រុង។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា នេះគឺជាព័ត៌មានមិនពិត មិនមានករណីបែបនេះទេ ហើយផ្សារនៅបើកលក់ជាធម្មតា។
សូមបងប្អូនកុំជឿលើប្រព័ន្ធផ្សព្វផ្សាយណាដែលមិនមានអង្គភាព ច្បាស់លាស់ ។
អ្នកនាំពាក្យបញ្ជាក់ទៀតថា អាជ្ញាធររាជធានីបាន
ចាត់វិធានការស្រាវជ្រាវតាមរកជនល្មើសមកផ្តន្ទាទោសទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង