សមាសភាពរាជរដ្ឋាភិបាលនឹងត្រូវរដ្ឋសភាធ្វើការកែសម្រួលនៅដើមសប្តាហ៍ក្រោយ

66

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសដោយការអនុម័តយកថ្ងៃចន្ទ ទី៣០ ខែមីនាខាងមុខនេះ ធ្វើការកែសម្រួលសមាសភាពក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

  បើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំរដ្ឋសភាកោះប្រជុំជាវិសាមញ្ញបន្ទាន់ ដើម្បីបោះឆ្នោតទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។

  យ៉ាងណាក៏ដោយ ឯកឧត្តមមិនបានបញ្ជាក់ថា នឹងត្រូវកែសម្រួលសមាសភាពមន្ត្រីក្នុងជួររាជរដ្ឋាភិបាលប៉ុន្មាននាក់ ឬនៅក្នុងក្រសួងស្ថាប័នណាមួយនោះទេ ដោយអះអាងថា ត្រូវបានរក្សាជាការសម្ងាត់សិន៕

វ៉ាង ភក្តី ២៧ ០៣ ២០២០

អត្ថបទដែលជាប់ទាក់ទង