ការរីករាលដាលជំងឺ COVID-19 នៅហ្វីលីពីនបានឆក់យកជីវិតវេជ្ជបណ្ឌិត៩នាក់

209

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសហ្វីលីពីន បានឲ្យដឹងថា វេជ្ជបណ្ឌិតសរុបចំនួន៩នាក់ហើយត្រូវបាន COVID-19 ឆក់យកអាយុជីវិតខណៈដែលក្រុមគ្រូពេទ្យពុំទទួលបានសម្ភារៈសម្រាប់ការពារខ្លួនគ្រប់គ្រាន់នោះឡើយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
សមាគមគ្រូពេទ្យនៃប្រទេសហ្វីលីពីនបានឲ្យដឹងថា វេជ្ជបណ្ឌិតហ្វីលីពីន៩នាក់បានបាត់បង់ជីវិតដោយសារតែជំងឺ COVID-19 ខណៈដែលមន្ទីរពេទ្យមួយចំនួនកំពុងតែរងសម្ពាធដោយសារការកើនឡើងនៃចំនួនអ្នកជំងឺ ប៉ុន្តែខ្វះខាតបរិក្ខាការពារវេជ្ជសាស្ត្រ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ។ដោយឡែកមន្ទីរពេទ្យធំៗចំនួន៣ នៅរដ្ឋធានីម៉ានីល បានប្រកាសថា នឹងមិនទទួលយកករណី COVID-19 ថ្មីទៀតនោះទេ ព្រោះគ្មានកន្លែងសេសសល់នោះទេ។
សូមបញ្ចាក់ថា មកទល់នឹងពេលនេះប្រទេសហ្វីលីពីនមានករណីឆ្លងជំងឺ COVID-19 សរុបចំនួន ៧០៧នាក់ ស្លាប់ ៤៥នាក់ និង អ្នកជាសះស្បើយ ២៨នាក់៕
ប្រភព៖សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង