សហរដ្ឋអាមេរិកមានករណីឆ្លងកូវីដ ១៩ ច្រើនជាងគេបំផុតលើសកលលោក

64

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២០.០៣.២៧)

អាមេរិក៖ តាមទូរទស្សន៍បរទេសបានឲ្យដឹងថា  សហរដ្ឋអាមេរិក ជាប្រទេសដែលមានករណីនៃការឆ្លងកូវីដ ១៩ ច្រើនជាងគេបំផុត លើសកលលោក ។  តាមរបាយការណ៍ដែលបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ករណីនៃការឆ្លងជំងឺរលាកផ្លូវដង្ហើមនេះ បានកើនឡើងដល់ ជាង 82.000​  ហើយ​ ដែលជាចំនួនមួយ​លើសចំនួនដែលមាននៅក្នុងប្រទេសចិន និងប្រទេសអ៊ីតាលី ។

ទីក្រុងមួយចំនួន ដូចជា ទីក្រុងញូវយក  ញូវអ័រឡិន​កំពុងប្រឈមនឹងការទទួលអ្នកឆ្លងកូវីដ​ចូលព្យាបាលក្នុងមន្ទីរពេទ្យកាន់តែច្រើនឡើង  និងកំពុងខ្វះខាតឧបករណ៍ព្យាបាល ។

ក្នុងពេលដែលទីក្រុងញូវយកកំពុងតែក្លាយជាកន្លែងរាលដាល  ក្នុងសប្តាហ៍នេះ  មន្រ្តីសុខាភិបាលអាមេរិក កំពុងតែព្រួយបារម្ភថា  ករណីឆ្លងខ្លំាង នឹងកើតមាននៅក្នុងរដ្ឋកាលីហ្វញ៉ា ។​

 

 

អត្ថបទដែលជាប់ទាក់ទង