ក្រុមហ៊ុនម៉ុងឬទ្ធីគ្រោងនាំផលិតផលស្វាយទៅទីផ្សារប្រទេសចិននៅចុងខែមេសាខាងមុខនេះ

45

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង   

           M.Cក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែងគ្រោង នាំយកផលិតផលស្វាយ លើកទីមួយទៅកាន់ទីផ្សារប្រទេសចិន នៅចុងខែមេសាខាងមុខនេះ   ខណៈក្រុមហ៊ុនបានផ្លាស់ ប្តូរផ្ទៃដីពីការដាំកៅស៊ូ មកដាំដំណាំស្វាយ ទទួលបានផលល្អ។

       ក្នុងសកម្មភាពត្រួតពិនិត្យគុណភាពផ្លែស្វាយនៅក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែង  ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ ស្រុកបុរូអូរស្វាយសែនជ័យ  ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦មិនាឆ្នាំ២០២០លោក គូជុងតំណាង ឲ្យជនជាតិចិនទទួលផ្នែកបច្ចេកទេសដាំដុះនិងថែទាំដំណាំស្វាយបានបញ្ជាក់ថា៖នៅចុងខែមេសាខាងមុខនេះក្រុមហ៊ុននឹងចាប់ផ្តើមប្រមូលផលនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ទិន្នផលស្វាយនាំចេញនេះមានចំនួន២ប្រភេទមុនគេទីមួយពូជ(យូវីន)ព៌ណក្រហមនិងទី២ពូជ(យូវិន)ព៌ណសត្រូវនាំចេញមុនគេ     ហើយទីផ្សារតម្រូវជ្រើសរើសយកតែ ផ្លែ ខ្នាតលេខ១ ក្នុងស្វាយមួយផ្លែមានទម្ងន់ ចាប់ពី០.៥០គីឡូក្រាមឡើងទៅដល់១ស្មើនិង២គីឡូក្រាម ទើបយកទៅកាន់ទីផ្សារ ចំណែកក្រៅពីនោះទុកធ្វើចរាចរលក់ដូរនៅក្នុងស្រុក។

       លោកមិល ពិសីនាយកប្រតិបត្តិក្រុមហ៊ុនបានបញ្ជាក់ថា៖ នៅឆ្នាំ២០២០នេះក្រុមហ៊ុនដាំស្វាយ៤០០០ហិកតា  បន្ថែមទៀត ហើយកម្មករក៍នៅតែបំការងារ នៅក្នុងក្រុមហ៊ុនធម្មតាគ្រាន់តែមិនទាន់បានជ្រើសរើសចូលថ្មីទេព្រោះយើងកំពុងអនុវត្តការបង្ការជម្ងឺឆ្លងកូវីដ១៩។

លោកឡុងធីតំណាងឲ្យកម្មករធ្វើការនៅក្រុមហ៊ុននេះបានលើកឡើងថា អ្នកធ្វើការនៅក្រុមហ៊ុននេះទទួលបានបានប្រាក់ខែសមរម្យ មានផ្ទះស្នាក់នៅ មានទឹក ភ្លើងប្រើប្រាស់  គ្រប់គ្រាន់ ហើយនៅពេលឈឺថ្កាត់ក៏មានពេទ្យជួយព្យាបាលផងដែរ។

       សូមបញ្ជាក់ថា៖ក្រុមហ៊ុនម៉ុងឬទ្ធីស្ទឹងត្រែងបានទទួលសិទ្ធវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជ រដ្ឋាភិបាល ជាង៩០០០ហិចតានៅឆ្នាំ២០០១សំរាប់ដាំកៅស៊ូតែដោយសារផ្ទៃដីនេះមិនអំណោយផល ទើបចាប់ពីឆ្នាំ២០១៥មកបានប្តូរទៅដំណាំដាំស្វាយវិញ។  ក្នុងនោះគិតមកដល់ដំណាច់ឆ្នាំ២០២០ដាំស្វាយបានជាង៥០ម៉ឺនដើម  លើផ្ទៃដី១២០០ហិចតា  ហើយឆ្នាំ២០២០នេះគ្រោងដាំចំនូន៤០០០ហិចតា ស្មើនិងមួយលានម្ភៃម៉ឺនដើម បន្ថែមទៀត ក្នុងពូជស្វាយចំនួន១០ប្រភេទ៕

អត្ថបទដែលជាប់ទាក់ទង