រដ្ឋបាលខេត្តកំពង់ឆ្នាំងចាត់វិធានការពង្រឹងសន្តិសុខស្បៀងនិងទប់ស្កាត់ការតម្លើងថ្លៃទំនិញ

32

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថៃ្ងទី ២៧ ខែមីនា ឆ្នាំ២០២០

រដ្ឋបាលខេត្តកំពុងឆ្នាំងចាត់វិធានការពង្រឹងសន្តិសុខស្បៀង ដើម្បីធានាការផ្គត់ផ្គង់ជូន ប្រជាពលរដ្ឋ ពិសេសការទប់ស្កាត់ការតម្លើងថ្លៃទំនិងគ្រប់ប្រភេទ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពុងឆ្នាំង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រោយពីមានហេតុការណ៍កើតឡើងដោយសារវីរ៉ុសខូវីត ១៩ នេះមក រដ្ឋបាលខេត្តកំពុងឆ្នាំងចាត់វិធានការពង្រឹងសន្តិសុខស្បៀង ក្នុងគោលដៅធ្វើការតាមដាននូវរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលជាការឆ្លៀតឱកាសក្នុងការតម្លើងថ្លៃនៅមុខទំនិញគ្រប់ប្រភេទដើម្បីធានាសន្តិសុខស្បៀងអាហារ ការពារប្រជាពលរដ្ឋក្រីក្រ ។

ឯកឧត្តមបន្តថា រដ្ឋបាលខេត្តកំពុងឆ្នាំងបានចាតអោយមន្ទីរកសិកម្ម មន្ទីរពាណិជ្ជកម្ម រួមទាំងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យមុខទំនិញដែលធ្វើចរាចរណ៍ទូទាំងខេត្ត ដូចជា អង្ករ ត្រីសាច់ ផ្លែឈើគ្របប្រភេទ និង ចាត់វិធានការចុះធ្វើការអបរំអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរ៉ុសខូវីត ១៩។

សំឡេង« យើងចាត់វិធានការជាប្រចាំគឺថា ប្រសិនបើមានករណីថា ខ្វះខាត់ដូចជា អង្ករសម្ភារៈ ម្ហូបអាហារផ្សេងៗ ឫក៏អ្នកដែលឆ្លៀតឱកាសតម្លើងថ្លៃទំនិញ យើងត្រូវដោះស្រាយភ្លាមៗហើយរឿងមួយទៀតខ្ញុំបានចាត់វិធានការ រឿងគ្លីនិកឯកជន រឿងឱសថស្ថាន កន្លែងលក់ថ្នាំពេទ្យ អីទាំងអស់ក៏ដាក់បញ្ញត្តិចាត់វិធានការមិនឱ្យបិទទេត្រូវបន្តបើកដើម្បីបានទទួលព្យាបាលប្រជាពលរដ្ឋធម្មតា ហើយបើអ្នកណាបិទត្រូវមានមូលហេតុច្បាស់លាស់ ហើយបើមិនមានមូលហេតុយល់ដឹងបញ្ចប់អាជ្ញាបណ្ណ»។

សូមបញ្ជាក់ថា ស្ថានភាពសន្តិសុខស្បៀងអាហារនៅក្នុងខេត្តកំពុងឆ្នាំងមានលក្ខណៈល្អប្រសើដូចធម្មតាទេ ថ្វីត្បិតតែការធ្វើតេស្តរកមេរោគខូវីតក្នុងខេត្តកំពង់ឆ្នាំងចំនួន ៥០នាក់មែនប៉ុន្តែលទ្ធផលវិជ្ជៈមាន ចំនួន ៣នាក់តែប៉ុណ្ណោះ។ បច្ចុប្បន្ននេះពុំទាន់មានករណីណាមួយ សង្ស័យថាមានការឆ្លងទៅលើប្រជាពលរដ្ឋទូទាំងខេត្តកំពុងឆ្នាំងឡើយ៕

អត្ថបទដែលជាប់ទាក់ទង