ក្រសូងសុខាភិបាលអំពាវនាវដល់អ្នកជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ ត្រូវបន្តថែរក្សាសុខភាព ដើម្បីកុំអោយឆ្លងសារថ្មី

103

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC : ក្រសូងសុខាភិបាលអំពាវនាវដល់អ្នកជាសះស្បើយពីជម្ងឺកូវីដ១៩ហើយ ត្រូវបន្តថែរក្សាសុខភាព ដើម្បីជៀសវាងការឆ្លងសារថ្មី រួមទាំងទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលបន្តទៅអ្នកដទៃ ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រសួងសុខាភិបាលកំពុងតែខិតខំប្រយុទ្ធប្រឆាំងនឹងបញ្ហាជម្ងឺ កូវីដ១៩ដើម្បីបង្កា ទប់ស្កាត់អោយបាននូវជំងឺរលាកសួតប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា កុំឲ្យរីករាលដាលមកកម្ពុជាបន្តទៀត ខណៈដែលបច្ចុប្បន្នក្រសួងសុខាភិបាលបានរកឃើញមានករណីអ្នកឆ្លងថ្មីកើនឡើងជាបន្តបន្ទាប់ ។
លោកជំទាវវេជ្ជបណ្ឌិតបានបន្តថា អ្នកដែរបានឆ្លងវីរុសខូវីត១៩នេះដែរ ក្រសួងសុខាភិបាលក៏បានព្យាបាលជាសះស្បើយខ្លះហើយ សូមមេត្តាបន្តថែរក្សានូវអនាម័យខ្លួនប្រាណ និងជុំវិញកន្លែងដែរខ្លួនរស់នៅអោយបានស្អាតជាប្រចាំ រួមទាំងប្រកាន់ភ្ជាប់នូវគោលការណ៍ដែរក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីកុំអោយឆ្លងសារជាថ្មី។ ពិសេសជាវិធានការទប់ ស្កាត់ការឆ្លងពីមនុស្សមា្នក់ទៅមនុស្សម្នាក់ទៀត និងទៅសហគមន៍។
សម្លេង « នៅសាធារណរដ្ឋប្រជាមានិតចិនលោកមើលជាប្រហែលជា ២០ ភាគរយ ដែលមើលជាចេញពីពេទ្យហើយ ស្រាប់តែឈឺត្រឡប់មកពីពេទ្យវិញ ប៉ុន្តែ ការដែលគេសង្កេតឃើញថាគាត់ឈឺត្រឡប់មកពីពេទ្យវិញហ្នឹង គឺមានអាការៈធូរស្រាលជាងពេលគាត់ឈឺលើកទីមួយ អញ្ចឹងសុំអំពាវនាវដល់បងប្អូនដែលជា បន្តអនុវត្តនូវវិធានការប្រុងប្រយ័ត្នធ្វើយ៉ាងណាកុំឲ្យបងប្អូនឆ្លងវីរុសខូវីត ១៩ ហ្នឹងសារជាថ្មីម្ដងទៀត ចឹងកកន្លែងហ្នឹងត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន » ។
លោកជំទាវវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងសុខាភិបាលបន្ត ចែកចាយសារអប់រំសុខភាព ទៅដល់បណ្តាញសារព័ត៌មានអោយផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយប្រជាពលរដ្ឋយើងបានយល់ដឹងកាន់តែច្បាស់អំពីជំងឺថ្មីមួយនេះ ហើយក៏បានយល់ដឹងអំពីវិធីសាស្រ្តក្នុងការទប់ស្កាត់ការពារការរីករាលត្បាតដល់ខ្លួន ។
លោកជំទាវវេជ្ជបណ្ឌិតអំពាវនាវសូមឱ្យបងប្អូនរបស់យើង ជាពិសេសអ្នកដែរបានព្យាបាលសះស្បើយ គឺ ប្រសិនបើមានបញ្ហាសុខភាពណាមួយគួរអោយសង្ស័យ សូមឲ្យមេត្តារួសរាន់និងរាយការណ៍ជូនទៅដល់មន្ទីរសុខាភិបាលខេត្តដែលខ្លួនរស់នៅ ឬក៏អាចហៅចូលមកលេខ ១១៥ ដើម្បីពីគ្រោះយោបល់ឬក៏ស្វែងរកព័ត៌មានផ្សេងៗ ហើយក៏អាចចូលក្នុងហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល ដើម្បីទាញយកនូវសារអប់រំសុខភាពឬក៏អាចសាកសួរនូវព័ត៌មាន ប៉ុន្តែព័ត៌មានយល់ល្អសួរតាមរយៈ ប្រព័ន្ធទូរស័ព្ទដែលមានលេខ ១១៥ បានមានការឆ្លើយតបលឿនរហ័ស ៕

អត្ថបទដែលជាប់ទាក់ទង