ជំងឺ COVID-19 បានផ្តាច់ជីវិតពលរដ្ឋអ៊ីតាលីលើសពី១០,០០០នាក់ទោះបីជាមានការបិទប្រទេសទាំងមូលក៏ដោយ

252

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសអ៊ីតាលីបាលរាយការណ៍ថា មកទល់នឹងពេលនេះចំនួនមនុស្សស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងប្រទេសបានកើនឡើងលើសពីមួយម៉ឺននាក់ ទោះបីជារដ្ឋាភិបាលបានចាក់សោបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតជាសកលនេះអស់រយៈពេលជិត ៣ សប្តាហ៍រួចហើយក៏ដោយ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី ២៩ ខែ មីនា ឆ្នាំ ២០២០។
អាជ្ញាធរសុខាភិបាលអ៊ីតាលីបានបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ(ម៉ោងនៅអ៊ីតាលី)មានអ្នកជំងឺ COVID-19 ចំនួន៨៨៩បន្ថែមទៀតបានបាត់បង់ជីវិត នាំឲ្យអ្នកស្លាប់សរុបកើនឡើងដល់ ១០,០២៣នាក់ ខណៈអ្នកឆ្លងជំងឺនេះសរុបកើនដល់ ៩២,៤៧២ ករណី និង ១២,៣៨៤នាក់បានជាសះស្បើយពេញលេញ។
សូមបញ្ជាក់ថា គិតចាប់តាំងពីមានការរីករាលដាលខ្លាំងនៃ COVID-19 កាលពីថ្ងៃទី២១ ខែកុម្ភៈមក អ៊ីតាលីនៅពេលនេះ កាន់តែមានភាពតានតឹងខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្ត ជាពិសេសនោះគឺការបិទគ្រប់ការធ្វើពាណិជ្ជកម្មទាំងអស់ រួមទាំងការហាមឃាត់ការប្រមូលផ្តុំជាសាធារណៈរហូតដល់កាលកំណត់ថ្ងៃទី០៤ខែមេសា៕
ប្រភព៖សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង