ករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកកើនដល់ជាង១២ម៉ឺននាក់

180

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


សារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី ២៩ ឆ្នាំ២០២០នេះ បានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១២១,០០០នាក់ កា្លយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេលើពិភពលោក។
អាជ្ញធរសុខាភិបាលអាមេរិកបានបញ្ជាក់ថា ទន្ទឹមនឹងកំនើននៃអ្នកឆ្លងជំងឺរាតត្បាតជាសកលនេះ អ្នកស្លាប់ក៏មានការកើនឡើងរហូតដល់ ២,០១០នាក់ផងដែរ។តាមរបាយការណ៍បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ទូទាំងប្រទេស មាន ៥១៧នាក់ ស្ថិតនៅទីក្រុងញូវយ៉ក ខណៈអ្នកឆ្លងមានចំនួន ៥២,០០០នាក់។លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកបានលើកឡើងថា នឹងអាចដាក់ទីក្រុងញូវយ៉កឲ្យនៅដាច់ដោយឡែករយៈពេល ២សប្តាហ៍ និងប្រហែលមានទាំងរដ្ឋញូជឺស៊ីផងដែរ ប៉ុន្តែលោក Andrew Cuomo អភិបាលក្រុងញូវយ៉កបានជំទាស់នឹងវិធានការណ៍នេះ ដោយលោកអះអាងថា លោក Trump មិនបានពិភាក្សាជាមួយគាត់នោះទេពាក់ព័ន្ធនឹងបញ្ហានេះ៕
ប្រភព៖សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង