អ្នកជំងឺ COVID-19 នៅសិង្ហបុរីកើនឡើងដល់ ៨៤៤ នាក់ ខណៈមានអ្នកស្លាប់ ៣នាក់

288

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ក្រសួងសុខាភិបាលសិង្ហបុរីបានរាយការណ៍ថា ចំនួនមនុស្សដែលបានឆ្លងជំងឺ COVID-19 បានកើនឡើងដល់ ៨៤៤ នាក់ហើយ បន្ទាប់ពីបានពិនិត្យរកឃើញអ្នកផ្ទុកជំងឺនេះចំនួន ៤២នាក់បន្ថែមទៀត។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលទើបតែធ្វើតេស្តឃើញថា វិជ្ជមានវីរុស COVID-19 ខាងលើ មាន២៤ករណី មកពីក្រៅប្រទេស ដោយពួកគេមានប្រវត្តិធ្វើដំណើរទៅបណ្តាប្រទេសដែលមានការរីករាលដាលនៃជំងឺសកលនេះដូចជា អ៊ឺរ៉ុប អាមេរិកខាងជើង មជ្ឈឹមបូព៌ា តំបន់ប្រទេសអាស៊ាន និង ប្រទេសមួយចំនួនទៀតនៃទ្វីបអាស៊ី។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះសិង្ហបុរីមានអ្នកឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៨៤៤ នាក់ ស្លាប់ ៣នាក់ និង ២១២នាក់បានជាសះស្បើយទាំងស្រុង៕
ប្រភព៖សារព័ត៌មាន Channel News Asia។

អត្ថបទដែលជាប់ទាក់ទង