ប្រទេសអេហ្ស៊ីបថ្កោលទោសការវាយប្រហារគ្រាប់មីស៊ីលរបស់ក្រុមឧទ្ទាមហូធី ទៅលើទីក្រុងនៃអារ៉ាប៊ីសាអូឌីត

52

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (៣០.០៣.២០)

អេហ្ស៊ីប៖ ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាប្រទេសអេហ្ស៊ីប​ថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់មីស៊ីល​ពីរគ្រាប់   ដែលបានបាញ់ដោយក្រុមឧទ្ទាមហូធីក្នុងប្រទេសយេម៉ែនទៅលើទីក្រុងរីយ៉ាដនិងចាហ្សានរបស់ប្រទេសអារ៉ាប់សាអូឌីត។

មន្រ្តីយោធាអារ៉ាប៊ីសាអូឌីតបាននិយាយកាលពីថ្ងៃអាទិត្យថាមីស៊ីលផ្លោងពីរគ្រាប់ដែលបាញ់ដោយកងជីវពលហូធីនោះត្រូវបានបាញ់ទម្លាក់ ​មុនធ្លាក់ដល់ដី ។

សូមបញ្ជាក់ផងដែរថាប្រទេសយេម៉ែនបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាមហូធីដែលគាំទ្រដោយអ៊ីរ៉ង់បានដណ្តើមកាន់កាប់ផ្នែកជាច្រើននៅភាគខាងជើងនៃប្រទេសយ៉េម៉ែន   ។

 

 

អត្ថបទដែលជាប់ទាក់ទង