អ្នកមានជំនឿសាសនាខ្លាំងនៅទូទាំងពិភពលោកមិនអើពើនឹងបទបញ្ជាឲ្យស្ថិតនៅឃ្លាតឆ្ងាយពីគ្នា

54

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ហ្គាដៀន (៣០.០៣.២០)

បរទេស៖ កាលពីថ្ងៃអាទិត្យមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកបានធ្វើការបន់ស្រន់តាមអ៊ិនធឺណេតខណៈដែលកន្លែងគោរពបូជាទាំងអស់ត្រូវបានបិទ     ប៉ុន្តែនៅកន្លែងខ្លះបព្វជិតបានទទូចសុំឲ្យមានការបើកទ្វារជាធម្មតា។

មួយថ្ងៃបន្ទាប់ពីសម្តេចប៉ាបហ្វ្រង់ស័របានថ្វាយពរនៅទីលានសំាងភីធឺ ​ដែលគ្មានមនុស្សចូលរួម    គឺមានតែ​ទស្សនាតាមកញ្ចក់ទូរទស្សន៍ដោយមនុស្សប្រមាណ ១១ លាននាក់   ។   នៅថ្ងៃអាទិត្យនេះមានការជួបជុំបន់ស្រន់នៅទីតាំងសាសនាធំ ៗ មួយចំនួនរបស់ប្រទេសរុស្ស៊ីបន្ទាប់ពីមេដឹកនាំព្រះវិហារគ្រិស្តបាននិយាយថាពួកគេកំពុងបង្ហាញពីសេរីភាពនៃសាសនា។

កាលពីដើមខែនេះព្រះវិហារបានរងនូវការរិះគន់ជាខ្លាំងសម្រាប់ការបន្តបង្ហាញវត្ថុសាកសិទ្ធ របស់គ្រូប្រដៅសាសនាជាទីគោរពម្នាក់​   បើទោះបីជាមានការភ័យខ្លាចថាអ្នកគោរពបូជា​ពេលថើបរូបសំណាកគាត់​​   អាចនឹងងាយឆ្លងវីរុសកូវីដ១៩ត ៗ  គ្នាបាន  ។

 

 

អត្ថបទដែលជាប់ទាក់ទង