ប្រជាពលរដ្ឋ២ឃុំក្នុងស្រុកកោះសូទិនជិត២ពាន់គ្រួសារ រងគ្រោះទឹកជំនន់ បានទទួលអំណោយកាកបាទក្រហម

38

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃសោរ៍ ទី ២៦ ខែ សីហា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៍ខ្ពង់ខ្ពស់​ សម្តេចកត្តិព្រឹត្តបណ្ឌិត​ ប៊ុន​ រ៉ានី​ហ៊ុន​ សែន​ ជាប្រធានកាកបាទក្រហមកម្ពុជា​ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បាននាំយកអំណោយកាកបាទក្រហមកម្ពុជា​ ទៅចែកជូនគ្រួសារដែលរងគ្រោះដោយទឹកជំនន់​ ចំនួន២ឃុំ ក្នុងនោះប្រជាពលរដ្ឋមកពី ឃុំកោះសូទិនចំនួន ១០៣២គ្រួសារ និងឃុំកំពង់រាប ៥០០គ្រួសារ​ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បាននាំពាំការសួរសុខទុក្ខ​ និងការផ្តាំផ្ញើ​ពី​ សម្តេចតេជោ​ ហ៊ុន​ សែន​ និង​ សម្តេចកត្តិព្រឹត្តបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ជាប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានរងគ្រោះដោយទឹកជំនន់ទូទាំងខេត្តកំពង់ចាម​ ក៍ដូចពលរដ្ឋដែលងគ្រោះទីទាំងប្រទេសទាំងអស់​ សូមប្រុងប្រយត្ន៍ឲ្យបានខ្ពស់ជានិច្ចក្នុងការរស់នៅ​ធ្វើយ៉ាងណាមើលថែរកូនតូចៗ​ ចាស់ជរា​ ជនពិការ​ កុំបណ្តោយឲ្យលេងទឹកអាចបង្កគ្រោះថ្នាក់បាត់បង់អាយុជីវិតដោយយថាហេតុផងដែរ។

អ្វីដែលពិសេសទៀតនោះ​ គឺរាជរដ្ឋាភិបាលកម្ពុជា​ដែលដឹកនាំដោយ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ សម្តេច​តែងតែយកចិត្តទុកដាក់រួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋមិនថាក្នុងរដូវទឹកជំនន់ហក់ឡើង​ ឬទឹកស្រកទៅវិញនោះទេ​ គឺរាជរដ្ឋាភិបាលកម្ពុជានឹងស្រួលរាល់ការលំបាក​ ដោយត្រូវផ្តល់នូវការជួយជុលហេដ្ឋារចនាសម្ពន្ធ័​ លំនៅដ្ឋាន​ ពូជដំណាំកសិកម្ម​ ថ្នាំសង្កូវ​ និងតម្រូវចាំបាច់របស់បងប្អូនប្រជាពលរដ្ឋជាដើម​ ដើម្បីជួយផ្គត់ផ្គង់គ្រួសារដែលរងគ្រោះអាចបន្តជីវភាពបានកាន់តែល្អប្រសើរបន្ថែមទៀតផង។

ចំណែក ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេង​ៗ​ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស​ ត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបងប្អូនជាបន្ទាន់ដើម្បីព្យាបាលឲ្យទាន់ពេលវេលា​ ព្រោះបច្ចប្បន្ននេះមនុស្សដែលទទួលរងគ្រោះថ្នាក់បាត់បង់អាយុជីវិតមានចំនួន១៤នាក់រួចហើយ​ និងសត្វអសិរពស់ទិចឬខាំនោះមានចំនួន៤៦នាក់ផងដែរ​ តែខាងក្រុមគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាមិនបង្កឲ្យនរណាម្នាក់បាត់បងអាយុទៀតទេ៕

អត្ថបទដែលជាប់ទាក់ទង