នៅថ្ងៃទី១ ខែមេសា កម្ពុជាគ្មានអ្នកឆ្លងថ្មីជម្ងឺកូវីដ១៩ ឡើយ

83

វិទ្យុជាតិកម្ពុជា៖

 ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា កម្ពុជាគ្មានអ្នកឆ្លងថ្មីជម្ងឺកូវីដ១៩ ទេ មានតែករណីអ្នកជាសះស្បើយចំនួន២នាក់ ធ្វើឲ្យចំនួនអ្នកជាកើនរហូតដល់២៥នាក់ និង៨៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ១ ខែមេសានេះ ចំនួនអ្នកជាសះស្បើយថ្មីទំាង២នាក់នេះ មានបុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ និងបុរសជនជាតិម៉ាលេស៊ី អាយុ៦១ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្តកែប។ ក្រសួងបានឲ្យដឹងថា អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានី ខេត្ត វិញមាចំនួន៨៤នាក់ ក្នុងនោះ ស្រ្តី២៨នាក់ និងបុរស៥៦នាក់។
សូមបញ្ជាក់ថា នៅកម្ពុជាមានអ្នកជម្ងឺកូវីដ១៩ ដែលបានរកឃើញទំាងអស់ រាប់ទំាង អ្នក ជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទំាងប្រទេសសរុប១០៩នាក់ និងបុរស៧៩នាក់៕

អត្ថបទដែលជាប់ទាក់ទង