ក្រសួងសុខាភិបាលច្រានចោលព័ត៌មានទូបាញ់កម្ចាត់មេរោគនិងធុងអាគុយសម្លាប់ មេរោគកូវីដ ១៩

95

វិទ្យុជាតិកម្ពុជា៖ ស្រីផល 01,04,2020៖

ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានទូបាញ់កម្ចាត់មេរោគ និងធុងអាគុយសម្លាប់មេរោគកូវីដ ១៩ ហើយចាត់ទុកព័ត៌មាននេះ ជាការផ្សាយបំផ្លើសខុសពីការពិត សូមប្រជាពលរដ្ឋ កុំជឿអោយសោះ។
ក្រសួងសុខាភិបាលជូនដំណឹងដល់ប្រជាពលរដ្ឋ ស្ដីពីការផ្សព្វផ្សាយបំផ្លើសលក់ទូបាញ់កម្ចាត់មេរោគនិងធុងអាគុយសម្លាប់មេរោគ ខណៈដែលមានគណនីហ្វេសប៊ុកចំនួនពីរបានផ្សព្វផ្សាយថា របស់ទាំងនេះអាចកម្ចាត់មេរោគកូវីត១៩បាន។
តាមសេចក្តីប្រកាសពត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុកចំនួន២ ដែលមានករណីឈ្មោះ ១. Certified និង២ Semprox Cambodia កំពុងផ្សព្វផ្សាយលក់ទូបាញ់កម្ចាត់វីរុសនិងមេរោគ និងធុងអាគុយសម្លាប់មេរោគ ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្រ្តត្រឹមត្រូវ។
ក្រសួងសុខាភិបាលស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីទាំងពីរខាងលើ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកុំឲ្យជនឱកាសនិយមទាំងនេះ បន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ ឃើញជនណាកំពុងលក់ទូបាញ់កម្ចាត់វីរុសនិងមេរោគ និងធុងអាគុយសម្លាប់មេរោគ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១១ ៥៧៤ ៧៨៧ និង ០១២៩៨៣ ៣៣៤ និងខ្សែទី៣ ០១៧ ៨៦៦ ៧៦០។

អត្ថបទដែលជាប់ទាក់ទង