ក្រសួងពាណិជ្ជកម្មបញ្ចុះតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីទាំងអស់នៅក្នុងប្រទេសកម្ពុជា

257

វិទ្យុជាតិកម្ពុជា :ហាន់ ស្រីណា ០១ .០៤. ២០៖

  ក្រសួងពាណិជ្ជកម្មបញ្ចុះតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ៍ទាំងអស់ទូទាំងប្រទេសដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងលើកកំពស់សេដ្ឋកិច្ចជាតិ។
តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា តម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្ដរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈរាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២០ នឹងត្រូវលក់២៥៣៤រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និង២ ៦១៣រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត ។
ដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា។ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ ក្នុងការធានាបាននូវនិរន្តភាពជូនអ្នកប្រើប្រាស់ ក្នុងកាល:ទេស:ដែលជំងឺឆ្លង Covid-១៩កំពុងការរីករាលដាលនៅទូទាំងសកលលោក។ដូច្នេះចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែមេសា ឆ្នាំ២០២០ថ្លៃលក់រាយប្រេងឥន្ធនៈនិងចុះមកត្រឹម ២ ៣៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតាEA92 និង ២ ៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ ក្រសួងក៏បានអំពាវនាវដល់គ្រប់បណ្តាលស្ថានីលក់ប្រេងឥន្ធន:ទាំងអស់ប្រតិបត្តិតាមការចាំបាច់និងអោយមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង