រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការសិក្សាប្រព័ន្ធបច្ចេកវិទ្យា 5G សម្រាប់បំពាក់ជូនប្រជាពលរដ្ឋប្រើប្រាស់

87

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី០១ ខែ០៤ ឆ្នាំ២០២០៖

រាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការសិក្សាប្រព័ន្ធ5G សម្រាប់ដាក់ពាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជួយដល់ពន្លឿនការប្រើប្រាស់ Internet របស់បងប្អូនប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសង្គមអោយបានជឿនលឿនឆាប់រហ័ស ។

ឯកឧត្តម មាស ប៉ូ អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍កម្ពុជា នឹងរៀបចំធ្វើគោលនយោបាយមួយ ដើម្បីសិក្សាអោយបានច្បាស់លាស់ក្នុងការដាក់អោយប្រជាពលរដ្ឋប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា 5G ហើយបណ្តាញនេះ បច្ចុប្បន្ន មានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទក្នុងស្រុកចំនួន ៥ក្រុមហ៊ុនហើយ ដែលបាន ធ្វើតេស្តសាកល្បង ហើយក៏មានក្រុមហ៊ុនខ្លះចង់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់នៅឆ្នាំ ២០២០នេះ ។
ឯកឧត្តម មាស ប៉ូ បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា គោលនយោបាយនេះនឹងសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពិនិត្យលើវិសាលភាពវិទ្យុ ក៏ដូចជាហ្វ្រេកង់ ក្នុងគោលដៅបន្ស៊ីគ្នាជាមួយនឹងស្តង់ដារអន្តរជាតិ លើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 5G ។
« មកដល់ថ្ងៃនេះយើងបានចេញលិខិតអនុញ្ញាតឲ្យសាកល្បងចំនួន ៥ ក្រុមហ៊ុន មានក្រុមហ៊ុន ខាំធីអេសអឹម ដែលជាក្រុមហ៊ុនរបស់កុលបុត្រខ្មែរតែមួយ គឺអ្នកឧកញ៉ាគិតម៉េង បើកសាកល្បងកាលពី២ថ្ងៃមុនេះហើយ ហើយក្រុមហ៊ុន ៤ ទៀតមានក្រុមហ៊ុន metfone ក្រុមហ៊ុន smart ក្រុមហ៊ុន seatell ដឹងក្រុមហ៊ុនអ៊ីម៉ាក់ kingtel ហើយការសាកល្បងនេះចាប់ផ្ដើមសាកល្បងពីឥឡូវនេះទៅ ។ »
ឯកឧត្តមសូមបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា 5G គឺ ជាប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ ដែល អាចផ្តល់អ៊ីនធឺណិតលឿនជាង 4G និង 3G ដែលកម្ពុជាកំពុងតែប្រើប្រាស់ ហើយជាមួយគ្នាដែរប្រព័ន្ធបច្ចេកវិទ្យា5Gនេះដែរ ក៏ប្រជាជនអាចប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុក មើលវីដេអូ តាម YouTube និង ទាញយកកម្មវិធីផ្សេងៗ មកប្រើប្រាស់បានលឿនជាងមុន ៕

អត្ថបទដែលជាប់ទាក់ទង