ការប្រើកំាបិតចាក់ទៅលើគ្រួសារអាមេរិកមានដើមកំណើតពីអាស៊ី គឺជាបទល្មើសបង្កដោយកូវីដ ១៩

86

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អឹមអេសអិនញីវ  (០១.០៤.២០)

អាមេរិក៖ តាមព័ត៌មានរបស់កាសែតក្នុងស្រុកមួយបានឲ្យដឹងថា ឧបទ្ទវហេតុនៃការប្រើកំាបិតចាក់ទៅ​លើសមាជិកគ្រួសារមួយ​មានសញ្ជាតិអាមេរិក ដើមកំណើតមកពីអាស៊ី ក្នុងរដ្ឋតិចសាស់ កាលពីដើមខែមីនា នេះ គឺជាបទល្មើសបង្កឡើងដោយការគុំគួន ។

ប៉ូលីសសហព័ន្ធបានចេញរបាយការណ៍នេះ  ដោយនិយាយថា ជនសង្ស័យ បាននិយាយថា  ខ្លួនធ្វើដូច្នេះ ​មកពីបានគិតថា គ្រួសារនោះ ជាជនជាតិចិន ដែលនំាវីរុសកូរ៉ូណា មកចម្លងនៅសហរដ្ឋអាមេរិក​។

ហេតុការណ៍ក្នុងរដ្ឋតិចសាស់នេះ គឺជាឧទាហរណ៍មួយនៃការកើនឡើងនូវបទល្មើសដោយសារការស្អប់គុំគួន ដែលផ្តោតលើជនជាតិអាមេរិកមានសញ្ជាតិដើមពីអាស៊ី​ ក្នុងពេលដែលកូវីដ ១៩ កំពុងរាលដាលក្នុងប្រទេសអាមេរិក ។​

 

 

អត្ថបទដែលជាប់ទាក់ទង