សង្ខេបព័ត៌មានអន្តរជាតិប្រចាំព្រឹកថ្ងៃទី ០១.០៤.២០

103

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ឆាយ វីកាល

១.បរទេស៖ ទូរទសស្សន៍បរទេសបានស្រង់សម្តីរបស់អគ្គលេខាអង្គការសហប្រជាជាតិដែលបាននិយាយកាលពីថ្ងៃអង្គារនេះថាការឆ្លងរាលដាលនូវកូវីដ ១៩គឺជាវិបត្តិពិភពលោកដ៏អាក្រក់បំផុត ចាប់តំាងពីសង្គ្រាមលោកលើកទី ២ មក ហើយលោ ក៏បានសម្តែងការព្រួយបារម្ភថា ការឆ្លងរាលដាលនេះអាចនឹងបង្កឲ្យមានជម្លោះ នៅតាមប្រទេសនានា លើពិភពលោក ផងដែរ។
ប្រភព ឆាណែលញីវអេស៊ីយ៉ា

២.អាមេរិក៖ រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋអាមេរិក លោកម៉ែក ប៉ុមប៉េអូ បានលើកឡើងនៅថ្ងៃអង្គារនេះថាសហរដ្ឋអាមេរិក អាចនឹងពីចារណាបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់និងប្រទេសមួយចំនួនទៀត ដើម្បីជួយប្រទេសទំាងនោះ ក្នុងការប្រឆំាងនឹង កូវីដ ១៩ ។
ប្រភព រ៉យតឺរ

៣.រុស្សី៖ ទីភ្នាក់ងារព័ត៌មានរបស់ប្រទេសរុស្សី បានស្រង់សម្តីរបស់មន្រ្តីនំាពាក្យរបស់វិមានក្រឹមឡាំងដែលបាននិយាយនៅថ្ងៃអង្គារនេះថា
ប្រទេសរុស្សីបានបញ្ជូនឧបករណ៍សុខាភិបាលទៅកាន់សហរដ្ឋអាមេរិកដើម្បីជួយប្រឆំាងនឹងការរាលដាលនូវកូវីដ ១៩ ។
ប្រភព រ៉យតឺរ

៤.អាមេរិក៖ តាមព័ត៌មានរបស់កាសែតក្នុងស្រុកមួយបានឲ្យដឹងថាឧបទ្ទវហេតុនៃការប្រើកំាបិតចាក់ទៅលើសមាជិកក្នុងគ្រួសារមួយមានសញ្ជាតិអាមេរិកដើមកំណើតមកពីអាស៊ី ក្នុងរដ្ឋតិចសាស់ កាលពីដើមខែមីនា នេះគឺជាបទល្មើសបង្កឡើងដោយការគុំគួនថាជាជនជាតិចិនដែលនំាវីរុសកូរ៉ូណាមកចម្លងនៅសហរដ្ឋអាមេរិក។ ។
ប្រភព អឹមអេសអិនញីវ

 

អត្ថបទដែលជាប់ទាក់ទង