ម៉ាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

228

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០
MC ៖ ម៉ាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ត្រូវបានប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យក្រុមគ្រូពេទ្យយកទៅប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ឋប្រឆាំងនឹងការរាតត្បាតនឹងជំងឺកូវីដ១៩ និងការថែទាំ ពិនិត្យព្យាបាលដល់អ្នកជំងឺផងដែរ ។
ក្នុងពិធីទទួលម៉ាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសប្បុរសជនជននានា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានមានប្រសាសន៍ថា តបតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយរដ្ឋមន្ត្រី ធ្លាប់បានអំពាវនាវដល់វិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងនឹងក្នុងការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត បានបន្តថា អំណោយដែលសប្បុរសជន យកមកប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាពេលនេះមាន ៥ផ្នែករួមមាន ៖ ទី១ ផ្នែកពិគ្រោះជំងឺក្រៅ ទី២ ផ្នែកមន្ទីរពិសោធន៍ ទី៣ ផ្នែកជំងឺឆ្លង ទី៤ ផ្នែកជំងឺទូទៅ ទឹកនោមផ្អែម និងសន្លាក់ និងទី៥ ផ្នែកថែទាំ និងបង្ការការចំលងរោគ ។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា អំណោយដែលសប្បុរសជន យកប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមមាន ៖ ម៉ាស់(3M)ចំនួន ៤៨០ម៉ាស់ សម្រាប់វេជ្ជបណ្ឌិតជួរមុខប្រើប្រាស់ ត្រីខកំប៉ុងចំនួន ៦០០ កំប៉ុង Domino’s Pizza ចំនួន៥០ប្រអប់ ទឹកពិសារប៉ូវសុខភាព Pocari Sweat ចំនួនជាង ១០០០ កំប៉ុង Spray លាងដៃ LanXinKou ចំនួន ១០0 ដប Spray លាងដៃ SCYS ចំនួន ៣0 ដប និងទឹកសុទ្ធ៣០ កេស៕

អត្ថបទដែលជាប់ទាក់ទង