សម្តេចក្រឡាហោម ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីពន្លឿនការដោះស្រាយសំណុំរឿងដែលនៅកកស្ទះ

89

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា៖

សម្តេចក្រឡាហោមសខេបានជំរុញឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីពន្លឿនការដោះស្រាយសំណុំរឿងដែលនៅកកស្ទះ ដើម្បីស្វែងរកយុត្ដិធម៌ជូនប្រជាពលរដ្ឋ និងកាត់ទោសជនខិលខូចឱ្យសាកសមនឹងបទល្មើស។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ មានប្រសាសន៍ថាតុលាការជំនាញនៅថ្នាក់សាលាដំបូង ដែលច្បាប់បានចែងឱ្យមានតុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម និងតុលាការការងារ ។ប៉ុន្តែពេលនេះនៅសាលាដំបូងរាជធានីខេត្តមិនទាន់ដំណើរការនៅឡើយទេ ។
សម្ដេចបានណែនាំឱ្យក្រសួងខិតខំឱ្យអស់លទ្ធភាព ដើម្បីឱ្យតុលាការជំនាញនេះអាចដំណើរការទៅបាន ដើម្បីឆ្លើយតបនឹងការកកស្ទះសំណុំរឿង ។
ពាក់ព័ន្ធនឹងបញ្ហាកកស្ទះសំណុំរឿង សម្ដេចក្រឡាហោមប្រកាសគាំទ្រចំពោះគម្រោងរបស់ក្រសួងយត្តិធម៌ ដែលនឹងបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងតាមសាលាជំនុំជម្រះក្ដីនាពេលឆាប់ៗខាងមុខ នេះ។
ឯកឧត្តម កើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ បានប្ដេជ្ញាចិត្តស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ បន្តអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររាជរដ្ឋាភិបាល ពិសេសកម្មវិធីកំណែទម្រង់ច្បាប់ និងយុត្តិធម៌ ដើម្បីលើកកម្ពស់ទំនុកចិត្តពីប្រជាជន ពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ សុច្ចរិតភាព និងភាពត្រឹមត្រូវនៃមន្ត្រីតុលាការ ដើម្បីពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។
ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នឹងចូលរួមយ៉ាងសកម្មដើម្បីបុព្វហេតុពង្រឹងនីតិរដ្ឋនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង