អគ្គនាយិកាវិទ្យុជាតិកម្ពុជាបាននាំយកអំណោយមនុស្សធម៌របស់ឯកឧត្តមខៀវ កាញារីទ្ធិនិងលោកជំទាវ ចែកជូនប្រជាពលរដ្ឋក្រីក្រនៅឃុំពង្រ

170

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី 02,04,2020៖

លោកជំទាវ ឈឹម ពៅសុខកាន់ឌីអគ្គនាយិកាវិទ្យុជាតិកម្ពុជាបាននាំយកអំណោយមនុស្សធម៌ របស់ឯកឧត្តមខៀវ កាញារីទ្ធិ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋក្រីក្រនៅឃុំពង្រ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ។
លោកជំទាវ ឈឹម ពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែមេសានេះ បានដឹកនាំក្រុមការងារក្រោមឱវាទនាំយកអំណោមមានអង្ករ ត្រីខកំប៉ុង ឆៃប៉ូវ ត្រីងៀត មី សៀង អាកុលសម្លាប់មេរោគនិងបច្ច័យមួយចំនួន ដែលជាអំណោយរបស់ឯកឧត្តមខៀវ កាញារីទ្ធិ រដ្ឋមន្ត្រីនៃក្រសួងព័ត៍មាននិងលោកជំទាវ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣៦គ្រួសារ និងទីអារ៉ាមវត្តសុគន្ធារាម(វត្តពង្រ) សម្រាប់ ដោះស្រាយជីវភាពប្រចាំថ្ងៃ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩។
លោកជំទាវអគ្គនាយិការបានបញ្ជាក់ថា អំណោយទំាងនេះនឹងជួយដោះស្រាយជីវភាព ប្រជាពលរដ្ឋបានមួយកម្រិត ខណៈដែលពលរដ្ឋខ្លះមានភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
ក្នុងពិធីចុះចែកអំណោយមនុស្សធម៌នេះដែរ លោកជំទាវក៏បានការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ដោយអប់រំប្រជាពលរដ្ឋឲ្យបង្កើនការធ្វើអនាម័យជាប់ជាប្រចាំកាត់បន្ថយការជួបជុំមិនចាំបាច់ហើយក្នុងករណីសង្ស័យសូមទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព ហើយអ្វីដែលសំខាន់ គឺត្រូវយល់ដឹងអំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ជៀសវាងការចម្លងដល់គ្រួសារ និងរីករាលដាលក្នុងសហគមន៍ ។
លោក ឃឹម ប៉ោទៀង មេឃុំពង្រនៃស្រុកកោះសូទិន បានមានប្រសាសន៍ថា នេះគឺជា ជំនួយមនុស្សធម៌ដ៏សំខាន់ដែលបានជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្របានមួយ កម្រិត បើទោះបីជាអំណោយទាំងនេះ វាមានលក្ខណៈតិចតួចក្ដី តែនេះគឺជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបានមួយរយៈពេលផងដែរ ។
ការដែលលោកជំទាវបាននាំយកអំណោយមកទីនេះ គឺជាការដ៏ល្អប្រសើរមួយដល់អ្នកទីទាល់ក្រព្រោះកំពុងតែជួបផលវិបាកបញ្ហាខ្វះខាតនូវសម្ភារៈប្រើប្រាស់ឬក៏ថវិកា
សម្រាប់ចំណាយ ដូចជាអង្ករ ត្រីខអីដែរហ្នឹង ព្រោះថាគាត់មិនអាចទៅណាបាន ហើយជាពិសេសគាត់សុទ្ធតែជាមនុស្សចាស់ៗ ដែលជាអ្នកក្រីក្រមានលក្ខណៈស្ថានភាពគ្រួសារលំបាក ដូចនេះលោកជំទាវបានផ្តល់អំណោយ គឺជាផលល្អអំពីការជូននេះ ។
គួរបញ្ជាក់ថា អំណោយដែលបានយកទៅចែកជូនគ្រួសារក្រីក្រទាំង៣៦ ក្នុង១គ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម ត្រីខ ២០កំប៉ុង ។ វត្តសុគន្ធារាម ប្រគេន អង្ករ២ប៉ាវ ត្រីងៀត សៀង ឆៃពៅ អាល់កុលបាញ់សំលាប់មេរោគ២០ដប ថវិកា ១លាន៤០ម៉ឺនរៀល ប្រជាការពារ ប្រគល់ឯកសណ្ធានចំនួន៤១កំផ្លេរ ម៉ាស់១ប្រអប់ ថវិកាម្នាក់ៗ១ម៉ឺនរៀល និងក្រុមការងារឃុំពង្រ ទទួលបាន ម៉ាស់១ប្រអប់ អាល់កុល១កាន (៣០លីត) ៕

អត្ថបទដែលជាប់ទាក់ទង