លោកត្រាំព្រមានប្រទេសអ៊ីរ៉ង់បើសិនមានផែនការវាយប្រហារណាមួយដោយលួចលាក់

68

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (០២.០៤.២០)

អាមេរិក៖ ប្រធានាធិបតីត្រាំបានអះអាងនៅថ្ងៃពុធដោយមិនមានភ័ស្តុតាងជាក់លាក់ទេថាអ៊ីរ៉ង់ឬកងជីវពលដែល​គាំទ្រដោយអ៊ីរ៉ង់កំពុងរៀបចំផែនការវាយលុកទៅលើកងទ័ពរបស់សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់  ហើយលោកបានព្រមានថាអ៊ីរ៉ង់នឹងត្រូវខាតប៉ង់យ៉ាងខ្លាំងប្រសិនបើធ្វើការវាយប្រហារនេះ។

ការព្រមានពីលោកត្រាំបានកើតឡើងនៅពេលដែលកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់កាន់តែបង្កភាពច លាចលក្នុងការវាយប្រហារយោធាអាមេរិកនៅអ៊ីរ៉ាក់ដោយការបាញ់គ្រាប់រ៉ុក្កែតទៅលើមូលដ្ឋានយោធាជាញឹកញាប់។

ក្រុមមន្រ្តីសហរដ្ឋអាមេរិកនិយាយថាពួកគេ ទទួលបានរបាយការណ៍នៃការវាយប្រហារដែលគ្រោងធ្វើលើយោធា ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

 

 

អត្ថបទដែលជាប់ទាក់ទង