មនុស្សពីរនាក់បានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនៅប្រទេសអាមេរិក

241

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិន​អិន​ (២៧.០៨.១៨)

អាមេរិក៖ ​យោងតាមប៉ូលីសក្នុងទីក្រុង ហ្សាក់សាន់វីល រដ្ឋហ្លូរីដារបស់អាមេរិក បានឲ្យដឹងថា
មានមនុស្សពីរនាក់បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយកាលពីថ្ងៃអាទិត្យនេះ
នៅក្នុងពិធីប្រកួតការលេងហ្គេមតាមកុំព្យូទ័រមួយ ដែលរៀបចំធ្វើនៅក្នុងហាងលក់ទំនិញដ៏ធំមួយ
ក្នុងទីក្រុងនោះ ។

ទូរទស្សន៍បរទេសបានរាយការណ៍ថា មានមនុស្សចំនួន ៩ នាក់ផ្សេងទៀតបានរងរបួស
និងពីរនាក់ទៀត ដែលត្រូវរបួស បានរត់គេចចេញពីកន្លែងបាញ់ប្រហារនោះ ។
ជនសង្ស័យដែលបានធ្វើការបាញ់ប្រហារនោះ មានអាយុ ២៤ ឆ្នំា មកពីរដ្ឋម៉ារីឡេន
បានបាញ់សម្លាប់ខ្លួនឯង បន្ទាប់ពីបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សនោះ ។

អត្ថបទដែលជាប់ទាក់ទង