ព័ត៌មាន​អន្តរជាតិ​របស់​វិទ្យុជាតិកម្ពុជា​ សម្រាប់​ផ្សាយ​ថ្ងៃ​ទី​១៥ខែមេសា​ ឆ្នាំ​២០២០

98

វិទ្យុជាតិកម្ពុជា​៖

១.អាមេរិក៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសនៅថ្ងៃអង្គារនេះថារដ្ឋការរបស់លោកនឹងបញ្ឈប់ការផ្តល់ថវិការបស់អាមេរិកដល់អង្គការសុខភាពពិភពលោក (WHO) ហើយ ។
ប្រភព ស៊ិនហួរ
២.អាមេរិក៖ មេបញ្ជាការជាន់ខ្ពស់អាមេរិកបាននិយាយថាភស្តុតាងដែលបង្ហាញថាវីរុសកូវីដ១៩មានប្រភពមកពីមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ប្រទេសចិនគឺមិនអាចយកជាការសន្និដ្ឋានបានទេបន្ទាប់ពីមានរបាយការណ៍មួយដែលថាមន្ត្រីសហរដ្ឋអាមេរិកបានព្រមានអំពីសុវត្ថិភាពនៅឯកន្លែងស្រាវជ្រាវមួយក្នុងទីក្រុង វូហានកាលពីពីរឆ្នាំមុន ។
ប្រភព អេមអេសអិន
៣.កូរ៉េខាងត្បូង៖ នៅថ្ងៃពុធនេះប្រជាជនកូរ៉េខាងត្បូងបានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតដោយមានចំនួនច្រើនកុះករដែលគេមិននឹកស្មានដល់ ក្រោយមានការគំរាមកំហែងពីវីរុសកូវីដ១៩។
ប្រភព ឆានែលញូវអាស៊ី
៤.អ៊ីរ៉ាក់៖ ប្រទេសអ៊ីរ៉ាក់បានដកអាជ្ញាប័ណ្ណរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របន្ទាប់ពីសារព័ត៌មាននេះបានចុះផ្សាយរឿងរ៉ាវមួយដែលនិយាយថាចំនួននៃករណីឆ្លងវីរុសកូវីដ១៩នៅក្នុងប្រទេសអ៊ីរ៉ាក់គឺខ្ពស់ជាងរបាយការណ៍ជាផ្លូវការ។
ប្រភព រ៉យតឺរ

អត្ថបទ ឆាយ វីកាល

អត្ថបទដែលជាប់ទាក់ទង