អាជ្ញាធរខេត្តព្រះវិហារ បង្កើនវិធានការទប់ស្កាត់ជម្ងឺឆ្លងកូវីដ ១៩ ដល់ប្រជាពលរដ្ឋក្នុងតំបន់

111

វិទ្យុជាតិកម្ពុជា : ហាន់ ស្រីណា ១៥ .០៤ .២០

 អាជ្ញាធរខេត្តព្រះវិហារ បង្កើនវិធានការទប់ស្កាត់ជម្ងឺឆ្លងកូវីដ ១៩ ដល់ប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីទប់ស្កាត់ការរើករាលនៃការឆ្លងជម្ងឺនេះ នៅក្នុងសហគមន៏អោយមានប្រសិទ្ធភាព។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ដព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រដ្ឋបាលខេត្តបានចុះផ្សព្វផ្សាយនៅវិធានការទប់ស្កាត់ជម្ងឺឆ្លងកូវីដ ១៩ទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលពីផលប៉ះពាល់នៃជំងឺនេះ ដល់សាធារណៈជន ពិសេសប្រជាពលរដ្ឋដែលទើបវិលត្រឡប់មកពីក្រៅប្រទេស ដោយបានណែនាំពួកគាត់អោយនៅដាច់ដោយឡែករយះពេល១៤ថ្ងៃ និងត្រូវបានតាមដានសុខភាពជាប្រចាំមិនអោយលើសពី២ថ្ងៃម្តង ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីទប់ស្កាត់បានទាន់ពេលវេលាកុំអោយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងអស់រដ្ឋបាលរខេត្តរួមជាមួយអាជ្ញាធរពាក់ព័ន្ធបានចុះទៅផ្សព្វផ្សាយដល់មូលដ្ឋាននិងតាមទីប្រជុំជន អោយធ្វើអនាម័យ បរិស្ថាន នៅតាមទី ប្រជុំជន និងទីសាធារណៈ លាងដៃអោយបានញឹកញាប់ជាមួយសាប៊ូ ជែលលាងដៃ ឬអាល់កុលសម្លាប់មេរោគគ្រប់ពេល ត្រូវបរិភោគអាហារដែល ចំអិនបានល្អនិងបានហាមឃាត់ការជូបជុំផ្សេងៗដែលមានមនុស្សលើសពី៤នាក់ពិសេសអនុវត្តនៅបទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមក៏បានអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ប្រសិនបើមានរោគសញ្ញាណាមួយក្នុងចំណោម គ្រុនក្តៅ ក្អក ហៀរសំបោរ ឈឺបំពង់ករ ពិបាកដកដង្ហើម ឬបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺCOVID-19ក្នុងពេល១៤ថ្ងៃមុនចេញរោគសញ្ញាខាងលើសុំ ទៅពិគ្រោះពិនិត្យជាមន្រ្តីសុខាភិបាលឬទំនាក់ទំនងទៅកាន់លេខ១១៥ ដើម្បីទទួលបានសេវាព្យាបាលមួយ ប្រកបដោយភាពជឿជាក់និងទាន់ពេលវេលា។ សំឡេង: អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលយើងបានចុះផ្សព្វផ្សាយនិងបិទផ្ទាំងផូស្ទ័រអប់រំការថែរក្សារអនាម័យអំពីការរក្សាអនាម័យនិងបានចាក់សារអប់រំជាសំឡេងតាមរថយន្តម៉ូតូរម៉កម៉ូតូដោយបានបំពាក់នូវគ្រឿងបំពងសម្លេងមេក្រូផ្សព្វផ្សាយនៅតាមភូមិឃុំនៅទីប្រជុំនៅទូទាំងខេត្តដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានជ្រាបកាន់តែច្បាស់អំពីវិធានការការពារនៃការឆ្លងពីម្នាក់ទៅម្នាក់និងការឆ្លងនៅក្នុងសហគមន៍។

អត្ថបទដែលជាប់ទាក់ទង