សម្តេចតេជោហ៊ុនសែនបន្តក្រើនរំលឹកប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នជម្ងឺកូវីដ-១៩ទ្វេដង

211

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះមិនមានអត្រាឆ្លងរោគកូវីដ-១៩ ហើយចំនួនអ្នកព្យាបាលបានជាសះ ស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច ដោយត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ សម្តេចតេជោហ៊ុនសែនបញ្ជាក់ថា មេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)គឺជាជំងឺឆ្លងដ៏កាចសាហាវពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។
សម្តេចតេជោហ៊ុនសែនមានប្រសាសន៍បន្ថែមថា
ក្នុងប៉ុន្មានថ្ងៃនេះ នៅតាមដងផ្លូវក៏មានការធ្វើដំណើរច្រើនរកកល់ស្ទះចរាចរណ៍ទៀតផង។ ដូច្នេះបងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។
សម្តេចតេជោបញ្ជាក់បន្ថែមថាបើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រេីន​ គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ ។

សូមបងប្អូនយកការព្រួយបារម្ភនិងភ័យខ្លាចនេះទៅជាការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដោយធ្វើអនាម័យរស់នៅស្អាត ដើម្បីសុខភាពនិងអាយុវជីវិតរបស់បងប្អូនរស់នៅបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង